អតីតខ្សែការពារជើងចាស់របស់ហង្សក្រហមគឺលោក Steve Nicol បានចុចឈ្មោះកីឡាករ ២ រូបដែលលោកគិតថា Liverpool គួរតែចុះហត្ថលេខាទិញយកនាទីផ្សារដោះដូររដូវក្តៅ។
ជជែកប្រាប់សារព័ត៌មាន ESPN លោកនិយាយថា៖ “ពិតណាស់ Liverpool គួរតែចុះហត្ថលេខាយកកីឡាករថ្មីខ្លះ ហើយសម្រាប់ខ្ញុំ ខ្ញុំគិតថាគួរតែមានខ្សែកណ្តាលថ្មីណាមួយ ដូចជា De Ligt ដែលខ្ញុំគិតថាអស្ចារ្យបំផុត”។
លោកបន្ត៖ “ជាងនេះក៏គួរយកនរណាម្នាក់នៅតំបន់បម្រើដែលអាចបញ្ជូនបាល់និងស៊ុតបញ្ចូលទីល្អ ដូចជា James Maddison [កីឡាកររបស់ Leicester City]”។ រំឭកថា De Ligt សព្វថ្ងៃកំពុងរងអាស្រូវខ្លាំងក្នុងការដើរចូល Juventus ស្របពេល Maddison ធ្លាប់ល្ហិចល្ហៀងថា Man Utd និង Liverpool ប្រជែងគ្នាចង់បាន។ ប្រភព៖ Sportskeeda