ខ្សែប្រយុទ្ធ Rashford បានយល់ព្រមបន្ដកុងត្រាជាមួយក្រុម Manchester United ៤ឆ្នាំទៀត អមជាមួយតម្លៃពលកម្មឡើងដល់២សែនផោន ក្នុង១សប្ដាហ៍។
កីឡាករវ័យ២១ឆ្នាំនេះ កើតចេញពីយុវជនក្លឹបផ្ទាល់តែម្ដង ហើយក៏អាចប្រជែងឈរជើងក្នុងក្រុមធំបាន ក៏ដូចជាស្វែងរកគ្រាប់បាល់ជួយក្រុមជាញឹកញាប់ផងដែរ។ ហេតុដូច្នេះហើយ ទើបបានជាក្រុមបិសាចក្រហម សុខចិត្តបន្ដកុងត្រាដល់រូបគេ៤ឆ្នាំទៀត និងតំឡើងតម្លៃពលកម្មដល់២សែនផោនក្នុង១សប្ដាហ៍ឯណោះ។ ខណៈដែលលើកុងត្រាចាស់ រូបគេបានតែ៨ម៉ឺនផោនក្នុង១សប្ដាហ៍ប៉ុណ្ណោះ។
Rashford ចូលហ្វឹកហាត់ជាមួយក្រុម Man Utd តាំងពីអាយុ៧ឆ្នាំ ដោយគិតមកដល់បច្ចុប្បន្នរូបគេលេងបាន១៧០ប្រកួតហើយ និងរកបាន៤៥គ្រាប់ បញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន២៦គ្រាប់ផងដែរ៕ប្រភព៖ Dailymail