Pep Guardiola ចង់បានខ្សែបម្រើ Isco ពីក្រុម Real Madrid ដើម្បីមកជំនួសតំណែងរបស់ David Silva ដែលនឹងចាកចេញពីក្រុមនារដូវកាលក្រោយ។
Silva បានបញ្ជាក់ក្លឹប Man City ហើយថារូបគេនឹងចាកចេញពីក្រុម ក្រោយចប់រដូវកាលថ្មីខាងមុខនេះ។ ដូច្នេះហើយទើបបានជាលោក Pep កំពុងស្វែងរកខ្សែបម្រើថ្មីមកឱ្យហើយ ដើម្បីជាអ្នកជំនួស។ អតីតអ្នកចាត់ការក្រុម Barcelona រូបនេះ មើលឃើញ Isco ថាមានសមត្ថភាពគ្រប់គ្រាន់អាចមករួមក្រុមបាន។ យ៉ាងណាមិញតម្លៃខ្លួនរបស់គេ អាចនឹងដល់ជាង៧០លានអឺរ៉ូឯណោះ។
Man City អាចមានភាគរយច្រើនក្នុងការនាំយកកីឡាករអេស្ប៉ាញខាងលើ ត្បិតអីលោក Zidane ចូលមកដឹកនាំក្រុម ខ្សែបម្រើ Isco មិនសូវមានឱកាសបានចូលលេងឡើយ ហើយក៏ស្ថិតក្នុងបញ្ជីឈ្មោះកីឡាករត្រូវលក់ចេញផងដែរ៕ប្រភព៖ Dailymail