ម្សិលមិញនេះ មានកាសែតជាច្រើនចុះផ្សាយថា Messi អឺរ៉ង់បានគេងជាមួយនារីរហូតដល់២៣នាក់ឯណោះ ដោយគ្រាន់តែខ្លួនមានមុខមាត់ដូច Lionel Messi នេះ។
ក្រោយពីមានការចុះផ្សាយយ៉ាងច្រើននេះហើយ សាមីខ្លួនបានចេញមុខមកបដិសេធចំពោះរឿងខាងលើនេះហើយ។ បុរសឈ្មោះ Reza Parastesh ដែលជាចាត់ទុកថាជា Messi អ៊ីរ៉ង់នេះ បានបញ្ជាក់ថារូបគេគោរពទៅលើនារីគ្រប់គ្នា ហើយក៏មិនប្រើប្រាស់វិធីនេះដើម្បីទៅបោកប្រាសគេនោះដែរ។
រសខាងលើចាប់ផ្ដើមល្បីល្បាញខ្លាំងនៅលើបណ្ដាញសង្គមតាំងពីឆ្នាំ ២០១៦ ក៏ព្រោះតែមានទម្រង់មុខ និងពុកមាត់ស្រដៀងនឹងកីឡាករ Lionel Messi រហូតដល់បានធ្វើដំណើរទៅកាន់ទឹកដីតំបន់កាតាឡាន់គាំទ្រក្រុម Barcelona ដោយផ្ទាល់ថែមទៀតផង៕ប្រភព៖ Dailymail