លោក Sarri អ្នកចាត់ការថ្មីរបស់ក្រុម Juventus បាននិយាយជាមួយ Cristiano Ronaldo រួចហើយសម្រាប់រដូវកាលថ្មី ហើយក្នុងនោះលោករំពឹងថានឹងរកបាន៤០គ្រាប់ពីកីឡាករព័រទុយហ្គាល់នេះ។ដើម្បីជាការត្រៀមរដូវកាលថ្មី Sarri សុខចិត្តចំណាយពេលទៅជួប Ronaldo ផ្ទាល់តែម្ដង ដើម្បីនិយាយពីតាក់ទិចក្រុមសម្រាប់រដូវកាលក្រោយ។ កាសែតនៅអ៊ីតាលីបានបញ្ជាក់ថាលោក Sarri ចង់បាន៤០គ្រាប់ពីអតីតកីឡាករ Real Madrid រូបនេះ ហើយសាមីខ្លួនផ្ទាល់ក៏គិតថានឹងអាចរកបានដល់៤០គ្រាប់នេះដែរ។
ក្នុងពេលជួបគ្នានោះ អតីតអ្នកចាត់ការក្រុម Chelsea នេះក៏បញ្ជាក់ទៀតថា Ronaldo នៅតែជាតួសំខាន់ក្នុងក្រុម Juventus ដដែល បើទោះជារូបគេមានវ័យច្រើនហើយក៏ដោយ។ គេមិនទាន់ដឹងច្បាស់ថាកីឡាករណាម្នាក់ដែលលោក Sarri ត្រូវទិញមកពង្រឹងក្រុមនៅឡើយទេ ក្រៅពីហោះទៅជួប Ronaldo ដល់កន្លែងលំហែកាយនេះ៕
ប្រភព៖ DailyMail