ក្រុមតោខៀវ Chelsea បានច្រានចោលសំណើសុំទិញខ្សែបម្រើប្រយុទ្ធ Willian របស់ក្រុម Barcelona ហើយ ក្នុងតម្លៃខ្លួន៣៥លានផោន។
Willian នៅសល់កុងត្រាតែ១ឆ្នាំទៀតប៉ុណ្ណោះជាមួយក្រុម Chelsea ខណៈដែលសាមីខ្លួនក៏មិនទាន់ព្រមបន្ដកុងត្រាទៀតដែរ។ មានក្លឹបជាច្រើនកំពុងទាក់ទងយករូបគេ ជាពិសេស Barcelona និង Atletico Madrid តែម្ដង។ ក្រុមអ្នកមានបុណ្យបានដាក់ដេញថ្លៃរូបគេម្ដងមកហើយ ក្នុងតម្លៃ៣៥លានផោន ប៉ុន្តែត្រូវបានក្រុម Chelsea បដិសេធ។
ក្រុម Chelsea បដិសេធលក់នេះ គឺដោយសារតែពួកគេបានជាប់បម្រាមទិញកីឡាករ២រដូវកាលរបស់ FIFA ។ ដូច្នេះហើយ ពួកគេត្រូវតែរក្សាកីឡាករល្អៗរបស់ខ្លួនឱ្យបាន ដើម្បីអាចឈរជើងប្រជែងជាមួយក្រុមដទៃទៀត មុនពេលអាចទិញចូលកីឡាករថ្មី៕ប្រភព៖ Dailymail