Nani ដែលជាអតីតកីឡាករនៅក្លឹបបិសាចក្រហមនិងសព្វថ្ងៃកំពុងលេងនៅក្លឹប Orlando City នៃក្របខ័ណ្ឌ MLS របស់សហរដ្ឋអាមេរិក បាននិយាយត្រង់ៗថា Cristiano Ronaldo នៅតែបន្តជាកីឡាករល្អដាច់គេក្នុងលោក។
ឆ្លើយប្រាប់ Omnisport បុរសសញ្ជាតិព័រទុយហ្គាល់និយាយ៖ “វានៅតែជារដូវកាលដ៏ជោគជ័យមួយសម្រាប់ Ronaldo ខ្ញុំគិតថាគាត់ធ្វើបានល្អហើយ”។
លោកបន្ត៖ “មិនមែនជារឿងងាយទេក្នុងការលេងនៅអ៊ីតាលី ព្រោះបាល់ទាត់នៅទីនោះមានបច្ចេកទេសច្រើនណាស់ ជាពិសេសខ្សែការពារគឺលេងទប់ច្រើន ហើយគាត់រកបានគ្រាប់បាល់ច្រើនប៉ុណ្ណេះ ខ្ញុំគិតថាគាត់នៅតែបន្តជាកីឡាករល្អបំផុតក្នុងលោក”។
រំឭកថា Cristiano Ronaldo ក៏ជាចំណែកជួយឲ្យសេះបង្កង់ឈ្នះពាន Serie A ៨ ឆ្នាំជាប់គ្នា ប៉ុន្តែត្រូវបរាជ័យក្រោមថ្វីជើង Ajax នៅវគ្គ ៨ ក្រុមចុងក្រោយ។ ប្រភព៖ Sportskeeda