ក្លឹប AC Milan ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ចង់នាំយក Malcom ចេញពីទឹកដី Barcelona មកអ៊ីតាលីនារដូវក្តៅខាងមុខនេះ។ Milan ចង់នាំយកអតីតកីឡាករ Bordeaux រូបនេះមក បន្ទាប់ពីរូបគេហាក់បាត់បង់ឱកាសលេងច្រើននៅក្លឹបអេស្ប៉ាញ ដោយតាំងពីផ្លាស់ចូលទើបបង្ហាញខ្លួនបាន ៧៧៤ នាទីតែប៉ុណ្ណោះ។
បញ្ហាមួយដែលលំបាកបំផុតសម្រាប់ក្រុមអ៊ីតាលីគឺ Barcelona បានដាក់តម្លៃខ្លួនបុរសប្រេស៊ីលរូបនេះដល់ទៅ ៥០ លានអឺរ៉ូដែលជាតម្លៃកល់មួយ ធ្វើឲ្យ Milan គិតថាចង់ពិចារណាសារជាថ្មី ត្បិតប្រធានផ្នែកកីឡាលោក Leonardo បានជួបជាមួយអ្នកតំណាងរបស់ Malcom រួចហើយក៏ដោយ។
ក្រៅពី Milan ត្រកូលតែមួយគឺ Inter ក៏ចាប់ចិត្តលើខ្សែប្រយុទ្ធសម្បុរខ្មៅរូបនេះដូចគ្នា ត្បិតអីរូបគេទើបតែចុះហត្ថលេខាលើកុងត្រា ៥ ឆ្នាំនៅតម្លៃខ្លួនជាមួយ Barca ដល់ទៅ ៤១ លានអឺរ៉ូកាលពីរដូវក្តៅមុនក៏ពិតមែន។ ប្រភព: Marca
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET