Alonso៖ ​ឱ្យ​តែ​លេង​២​ជើង Liverpool ​លេង​ប៉ះ​ក្រុម​ណា ​ក៏​ឈ្នះ​ដែរ​

Xabi Alonso ​ជឿ​ជាក់​ថា​ឱ្យ​តែ​លេង​២​ជើង​ក្នុង​ដី ​និង​ក្រៅ​ដី គឺ​ក្រុម Liverpool ​ប៉ះ​ក្រុម​មួយ​ណា​ក៏​ឈ្នះ​ដែរ ​ហើយ​ឆ្នាំ​នេះ​ពួកគេ​នឹង​មាន​ឱកាស​ឈ្នះ Champions League ​មិន​ខាន។

ក្រុម​របស់​លោក Klopp ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Real Madrid ​៣-១ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ​រដូវ​កាល​មុន។ នា​រដូវ​កាល​នេះ ​ពួកគេ​មាន​ឱកាស​ឡើង​មក​លើ​ទៀត​ហើយ ​ដោយ​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​ត្រូវ​ត​ទល់​ជាមួយ​ក្រុម FC Barcelona ​។

Alonso ​អតីត​កីឡាករ​ក្រុម Liverpool ​ដែល​ជួយ​ឈ្នះ​ពាន Champions League ​នៅ​ឆ្នាំ ២០០៥ ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​នា​រដូវ​កាល​នេះ ហង្ស​ក្រហម​មាន​ឱកាស​ច្រើន​ក្នុង​ការ​ប្រជែង​ពាន។ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Klopp ​នឹង​មិន​ងាយ​មាន​ក្រុម​ណា​មួយ​យក​ឈ្នះ Liverpool ​បាន​ឡើយ ​ជា​ពិសេស​គឺ​ការ​លេង​ប្រកួត​២​ជើង​តែ​ម្ដង។ ហើយ​ពួកគេ​នា​រដូវ​កាល​នេះ ​ក៏​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​លើក​ពាន Champions League ​ដែរ៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT