ខ្សែប្រយុទ្ធវ័យក្មេង Joao Felix បានបញ្ជាក់ថាខ្លួនយល់ព្រមក្នុងការផ្លាស់ទៅលេងឱ្យក្លឹប Juventus ហើយ ខណៈដែលភ្នាក់ងារចរចាកីឡាករកំពុងជួបពិភាក្សាគ្នា។
ក្រុម Juventus គ្រោងនឹងលក់កីឡាកររបស់ខ្លួន Dybala ចេញនៅរដូវក្ដៅខាងមុខនេះ ដើម្បីទុកកន្លែងឱ្យ Felix វិញម្ដង។ តម្លៃខ្លួនរបស់កីឡាករ Benfica នេះ គឺជាង១០០លានផោន ហើយក្លឹប Juventus ក៏នឹងព្រមតាមនេះដែរ ប្រសិនបើការចរចាមិនមានអ្វីប្រែប្រួលទេនោះ។ ភាគរយខ្ពស់ដែលខ្សែប្រយុទ្ធវ័យ១៩ឆ្នាំព្រមទៅលេងនៅ Juventus គឺដោយសារតែរូបគេមានបំណងប្រាថ្នាចង់ចូលរួមក្រុមជាមួយ Cristiano Ronaldo តាំងពីតួចមកម្ល៉េះ។
Joao Felix បានស៊ុតបាល់បញ្ចូលទីបីគ្រាប់ (Hat-Trick) នៅក្នុងក្របខ័ណ្ឌ Europa League។ ក្នុងប្រកួតនេះហើយ ធ្វើឱ្យគេចាប់អារម្មណ៍ទៅលើយុវជនរូបនេះកាន់តែខ្លាំង ហើយមានក្លឹបមិនតិចទេ កំពុងទាក់ទងយករូបគេ៕
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET