Joao Felix យុវជនកំពុងឡើងជើង រកបាន៣គ្រាប់ម្នាក់ឯង ជួយក្រុម Benfica យកឈ្នះលើក្រុមEintracht Frankfurt ៤-២ ជើងទី១ ពានរង្វាន់ Europa League វគ្គ៨ក្រុមចុងក្រោយ។
កីឡាករវ័យ១៩ឆ្នាំនេះ ជាគោលដៅធំសម្រាប់ក្រុម Manchester United ក្នុងការនាំទៅលេងនៅ Old Trafford រដូវកាលក្រោយ ប៉ុន្តែក៏មានដៃគូប្រជែងមួយទៀតដែរ គឺ Real Madrid ។ តម្លៃខ្លួនរបស់កីឡាករសញ្ជាតិព័រទុយហ្គាល់នេះ ហក់ឡើងខ្លាំង រហូតដល់ជាង១០០លានផោនហើយគិតត្រឹមបច្ចុប្បន្ន។ ដោយឡែក៣គ្រាប់ម្នាក់ឯងយប់មិញ ហើយបើអាចជួយក្រុម Benfica ឡើងវគ្គបន្ដបានទៀត នោះនឹងអាចកើនថែមទៀតមិនខានចំពោះតម្លៃខ្លួនរបស់គេ។
ខ្សែប្រយុទ្ធដែលកំពុងលេងឱ្យជម្រើសជាតិក្រោមអាយុ២១ឆ្នាំព័រទុយហ្គាល់ខាងលើនេះ ត្រូវបានគេដាក់រហស្សនាមថាជា Ronaldo ថ្មី។ ដោយទើបជាប់ឈុតធំ Benfica ឆ្នាំ២០១៨នេះ បង្ហាញខ្លួន២០ប្រកួត រកបាន១០គ្រាប់ហើយ៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET