ខ្សែប្រយុទ្ធ Romelu Lukaku កំពុងឡើងជើងខ្លាំងមែនទែនមួយរយៈមកនេះ ដោយរកបាន២គ្រាប់ ៣ប្រកួតជាប់គ្នាមកហើយឱ្យក្រុម Manchester United ។មូលហេតុដែលលេងបានល្អយ៉ាងនេះ ត្រូវបានគេដឹងថាខ្សែប្រយុទ្ធជម្រើសជាតិបែលហ្សិកកំពុងតែសម្រកទម្ងន់របស់ខ្លួនបានយ៉ាងល្អ។ ដោយ៣ប្រកួតកន្លងមក មុនប្រកួតរូបគេតែងតែញ៉ាំរបស់មិនមានជាតិខ្លាញ់ច្រើននោះទេ ហើយញ៉ាំជំនួសវិញដោយអាហារដូចជាពង់ទាចៀនជាដើម។ ការតបអាហារបានល្អនេះហើយ ទើបធ្វើឱ្យរូបរាងរបស់គេហាក់ប្រែប្រួលជាងមុន មិនសូវធាត់ឡើយ។
កីឡាករវ័យ២៥ឆ្នាំខាងលើ ក្រោមការដឹកនាំរបស់លោក Solskjaer ហាក់បង្ហាញពីភាពរីករាយក្នុងការលេងបាល់ច្រើន មិនដូចលើកមុននោះទេ។ ហើយបច្ចុប្បន្ននេះ អតីតកីឡាករ Chelsea ក៏ចង់ឱ្យក្លឹប Man Utd តែងតាំងលោក Solskjaer ធ្វើជាអ្នកចាត់ការផ្លូវការរបស់ក្រុមផងដែរ៕
ប្រភព៖ DailyMail