ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេដឹងថាបានជួលអង្គរក្សម្នាក់ ដើម្បីការពារខ្លួន អំឡុងពេលទៅលេងនៅ World Cup 2018 នៅប្រទេសរស្ស៊ី។
Ronaldo បានជួលអង្គរក្សឈ្មោះ Nuno Marecos ដែលជាអ្នកមានជំនាញមួយរូប ដើម្បីការពារខ្លួន ក្រោយពីមានការព្រមានពីសំណាក់ក្រុម ISIS កន្លងមក។ Nuno បានការពារ Ronaldo ម្ដងមកហើយអំឡុងពេល UEFA Champions League វគ្កផ្ដាច់ព្រ័ត្រ។ ខណៈដែលបុរសរូបនេះ ត្រូវបាន Ronaldo កក់ទុកទៀត ដើម្បីការពារខ្លួននៅ World Cup នាពេលខាងមុខ។
ការសម្រេចចិត្តរបស់អ្នកការពារម្នាក់នេះ គឺដោយសារតែរូបគេបានការពារបុគ្គលល្បីៗជាច្រើនមកហើយ ។ ខណៈដែល Nuno នេះ ក៏មានកេរ្តិ៍ខ្លាំង និងមានប្រវត្តិតស៊ូច្រើនផងដែរ។ រូបគេត្រូវបានហ្វឹកហាត់យ៉ាងពិសេស ដោយឆ្លងកាត់ភាពលំបាក និងចិត្តសាស្ត្រខ្ពស់។ បុរសរូបនេះ ក៏ជាអតីតទាហានម្នាក់ផងដែរ៕