ក្រុម Wolves បានបណ្ដេញអ្នកចាត់ការ Bruno Lage ចេញពីតំណែងហើយ បន្ទាប់ពីដឹកនាំក្រុមមិនបានល្អសោះនាដើមរដូវកាលនេះ ក្រុមធ្លាក់ដល់ក្បែរបាតតារាងទៅហើយ។
ក្រុម Wolves កាលពីប្រកួតមុននេះបានចាញ់ក្រុម West Ham ក្នុងលទ្ធផល ២-០ ទៀត ដែលធ្វើឱ្យក្រុមមួយនេះធ្លាក់ដល់ចំណាត់ថ្នាក់លេខ១៨ក្នុងតារាង Premier League ទៅហើយ ដោយឆ្លងកាត់៨ប្រកួត មានតែ៦ពិន្ទុប៉ុណ្ណោះ។ ដោយសារតែធ្វើមិនបានល្អនេះហើយ ទើបក្រុម Wolves សម្រេចចិត្តដកលោកចោលហើយ ដើម្បីស្វែងរកអ្នកថ្មីមកដឹកនាំក្រុមបន្ដ។
ដោយក្នុងជម្រើសនោះ ក្រុម Wolves សម្លឹងឃើញអតីតគ្រូបង្វឹករបស់ក្រុម Olympiacos ឈ្មោះថាPedro Martins ដោយការចរចាកំពុងចាប់ផ្ដើមឡើងផងដែរ។ យ៉ាងណាមិញ នៅមិនទាន់មានដំណឹង update បន្ថែមទៀតនោះទេ។ ដោយឡែកក្រុមមួយនេះក៏ទើបចុះកុងត្រាយកខ្សែប្រយុទ្ធ Diego Costa មករួមក្រុមផងដែរ៕