អេលីត ចំរើន ​ប្រកាស​ដើរ​ចេញ​ពី​វិស័យ​ប្រដាល់​គុន​ខ្មែរ​ហើយ ​

​កីឡាករ​ប្រដាល់​កម្ពុជា ​អេលីត ចំរើន ​ដែល​បង​ប្អុន​តែងតែ​ស្គាល់ ​និង​ទទួល​ស្គាល់​ថា​ជា​ជើង​ខ្លាំង​មួយ​រូប​របស់​កម្ពុជា​នោះ ​បាន​ប្រកាស​លា​ឈប់​ពី​វិស័យ​មួយ​នេះ​ទៅ​ហើយ។

​កូន​សិស្ស​របស់​លោក​គ្រូ ​សន អេលីត ​ខាង​លើ​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា​៖ ​ពេល​វៃ​ឈ្នះ​ក៏រិះគន់​ពេលចាញ់ក៏រិះគន់ពេលឈប់ក៏នៅតែរិះគន់ឈប់បានឈប់ទៅ ខ្ញុំឈប់​មិន​មែន​មក​ពី​ខ្ញុំអន់ចិត្ត នឹងរឿងចាញ់ទេ ខ្ញុំឈប់មានមូលហេតុរបស់ខ្ញុំ បើមិនដឹងរឿងខ្ញុំទេ កុំ​ចាំតែរិះ​គន់ស្តី​បន្ទោស ​ផ្តាំទៅបងៗមួយចំនួនដែលចាំតែខមិនរិះគន់គេ នឹង​សូមបងយកពេល​នឹង​ទៅ​មើល​ថែ​គ្រួសារ​បង​ៗអោយ​ល្អទៅទោះខ្ញុំឈប់ពីប្រដាល់មែនតែខ្ញុំក៏មានមុខរបខ្ញុំ ដែរអាចចិញ្ចឹមជីវិតរស់ ហើយ​ក៏​សូម​អរគុណបងៗដែលតែងតែគាំទ្រស្រលាញ់ខ្ញុំដូចគ្នា អរគុណគុនខ្មែរដែល​ធ្វើ​អោយ​ខ្ញុំ​បាន​មកដល់ថ្ងៃនេះ។

​ទាក់ទង​នឹង​រឿង​ប្រកាស​ឈប់​ប្រកួត​នេះ​ដែរ ​ត្រូវ​បាន​លោក​គ្រូ ​ស៊ន អេលីត ដែល​ជា​គ្រូ​របស់​គេ​ផ្ទាល់​បង្ហើប​ថា​មក​ពី​មាន​ការ​ដក​ឈ្មោះ ​របស់​ចំរើន​ចេញ​ពី​កម្មវិធី​ប្រដាល់​មួយ។ ការ​ដក​ឈ្មោះ​នោះ​ទៀត​សោត ​ក៏​ដោយសារ​តែ​រូបគេ​មិន​គោរព​វិន័យ​ក្នុង​ការ​ហ្វឹកហាត់​របស់​ក្លឹប៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT