U20 ​កម្ពុជា ​នឹង​ត្រូវ​ប៉ះ​ក្រុម​លីបង់​នៅ​ម៉ោង​៧​ល្ងាច​នេះ ​ពាន AFC U-20

​ក្រុម​បាល់ទាត់​ក្រោម​អាយុ​២០​ឆ្នាំ​របស់​កម្ពុជា ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម U20 ​លីបង់​នៅ​ម៉ោង​៧​ល្ងាច​នេះ​ម៉ោង​នៅ​កម្ពុជា ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ ​AFC U-20 Asian Cup qualification ។

​កម្ពុជា​បាន​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​ជាង​២០​ម៉ោង​ឯ​ណោះ​ទើប​អាច​ទៅ​ដល់​ទឹក​ដី​តាជីគិស្ថាន ​ដើម្បី​ចូល​រួម​ការ​ប្រកួត​ពាន​រង្វាន់​ខាង​លើ​នេះ។ ​ខណៈ​ដែល​ទៅ​ដល់​ភ្លាម ពួកគេ​ក៏​ចាប់​ផ្ដើម​ហ្វឹកហាត់​ភ្លាម​ផង​ដែរ ព្រោះ​ការ​ប្រកួត​ឈាន​ដល់​នៅ​យប់​នេះ​ទៅ​ហើយ។ ​ប្រកួត​ដំបូង​របស់​កម្ពុជា ​នឹង​ត្រូវ​ប៉ះ​ក្រុម​លីបង់ ​នៅ​ម៉ោង​៧​ល្ងាច​នេះ​ហើយ។

​ក្រុម​ U20 ​កម្ពុជា​លេង​ពាន​រង្វាន់ ​AFC U-20 Asian Cup qualification ​នេះ ​ស្ថិត​នៅ​ពូល​ជាមួយ​ក្រុម​​ម្ចាស់​ផ្ទះ​តាជីគីស្ថាន លីបង់ និង​សិង្ហបុរី៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT