Jose Mourinho ​ថា Juventus ​មាន​កីឡាករ​២​នាក់ ទើប​ធ្វើ​ឱ្យ Man Utd ​មិន​អាច​រក​គ្រាប់​បាន

ក្រុម​បិសាច​ក្រហម Manchester United ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង Juventus ​ក្នុង​លទ្ធផល ០-១ ​នា​ការ​ប្រកួត​សន្សំ​ពិន្ទុ​ពាន​រង្វាន់ UEFA Champions League ​។

ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ទៅ ​លោក Jose Mourinho ​បាន​និយាយ​ថា​ក្រុម Juventus ​មាន​កីឡាករ​ល្អ​ច្រើន​ដែល​ជា​រនាំង​មិន​ឱ្យ​បិសាច​ក្រហម​ស្វែង​រក​គ្រាប់​បាល់​បាន​។ ជាក់​ស្ដែង ​ខ្សែ​ការពារ​២​នាក់​គឺ Bonucci ​និង​ Chiellini ​សុទ្ធ​តែ​ជា​កំពូល​ខ្សែ​ការពារ​លើ​លោក ​ដែល​ជា​ប្រយោជន៍​មួយ​ឱ្យ Juventus ​លេង​បាន​យ៉ាង​ល្អ ​និង​ងាយ​ស្រួល​បំផុត។

ឆ្លង​កាត់​៣​ប្រកួត​មក​នេះ ​ក្រុម Man Utd ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​តារាង ​ដោយ​មាន​ត្រឹម​៤​ពិន្ទុ ស្រប​ពេល Juventus ​វិញ ​មាន​៩​ពិន្ទុ​ពេញ​ឈរ​កំពូល​តារាង។ ​ក្រុម​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​ពូល H ​នេះ  គឺ Valencia ​ដែល​មាន​២​ពិន្ទុ ​និង​ក្រុម​បាត​តារាង​គឺ Young Boys ​មាន​១​ពិន្ទុ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT