Ancelotti ​៖ ​រឿង Mbappe?​ Real Madrid ​កំពុង​ពេញ​ចិត្ត Vinicius ​និង​ Rodrygo

​លោក Carlo Ancelotti ​ថា​នៅ​ពេល​នេះ​លោក​មិន​ទាន់​គិត​ច្រើន​ចំពោះ​រឿង​ខ្សែ​ប្រយុទ្ធ Kylian Mbappe ​នោះ​ទេ ​ព្រោះ​ខ្សែ​ប្រយុទ្ធ Vinicius ​និង​ Rodrygo ​ក៏​កំពុង​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​ដែរ។

​កាល​ពី​ទីផ្សារ​ដោះដូរ​កីឡាករ​កន្លង​ទៅ ​ក្រុម Real Madrid ​ព្យាយាម​ទិញ​កីឡាករ Mbappe ​មក​រួម​ក្រុម​ខ្លាំង​ណាស់ ប៉ុន្តែ​ចុង​ក្រោយ​មិន​អាច​សម្រេច​បាន​ដដែល។ ​កីឡាករ​បារាំង​បាន​សម្រេច​ចិត្ត​បន្ដ​កុងត្រា​ថ្មី​នៅ PSG ​ទៀត ដែល​ធ្វើ​ឱ្យ​គម្រោង​ទីផ្សារ​ដោះដូរ​កីឡាករ​របស់ Real Madrid ​ហាក់​មិន​ជោគជ័យ​នោះ​ទេ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​នៅ​ពេល​នេះ Real Madrid ​នៅ​តែ​ធ្វើ​បាន​ល្អ ​និង​ក្លាយ​ជា​ក្រុម​តែ​មួយ​គត់​នៅ​អឺរ៉ុប ដែល​លេង​មិន​ទាន់​ចាញ់​សោះ​នា​រដូវ​កាល​ថ្មី​នេះ។

​លោក Ancelotti ​បាន​និយាយ​ដែរ​ថា​៖ “Mbappe? ​យើង​កំពុង​សប្បាយ​ចិត្ត​ចំពោះ​តំបន់​ប្រយុទ្ធ​របស់​យើង ​កីឡាករ​វ័យ​ក្មេង​របស់​យើង។ ​យើង​រីករាយ​ចំពោះ​អ្វី​ដែល​ Vinicius ​និង​ Rodrygo ​កំពុង​ធ្វើ។ ពួកគេ​លេង​បាន​ល្អ។ យើង​មិន​បាន​ទៅ​គិត​ដល់​កីឡាករ​ដទៃ​ទៀត​នៅ​ក្រុម​ផ្សេង​នោះ​ទេ”៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT