​មិន​គួរ​ឱ្យ​ជឿ ​ចុង​ម៉ោង​៩០+ ​ក្រុម Spurs ​របូត​ដល់​ទៅ​២​គ្រាប់​ចាញ់ Sporting ​

​ក្រុម Spurs ​ដែល​កំពុង​ឡើង​ជើង​របស់​អង់គ្លេស ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Sporting ​ក្នុង​លទ្ធផល ២-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​កាល​ពី​យប់មិញ​នេះ​។

​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​តង់​ទី​១​មិន​មាន​គ្រាប់​បាល់​នោះ​ទេ ​ហើយ​តង់​ទី​២​វិញ​ក៏​ចាប់​ផ្ដើម​ដោយ​គ្មាន​គ្រាប់​បាល់​ដែរ ​ពោល​គឺ​រង់ចាំ​ដល់​នាទី​៩០+ ​ឯ​ណោះ​ទើប​មាន​គ្រាប់​កើត​ឡើង។ ​ដោយ​ក្រុម Sporting ​មាន​ឱកាស​រក​បាន​២​គ្រាប់​ទៅ​លើ​ក្រុម Spurs ​ក្នុង​នាទី​៩០+ ​មួយ​គ្រាប់​ដោយ​កីឡាករ Paulinho ​និង​នាទី ៩០+៣ ​មួយ​គ្រាប់​ទៀត​ដោយ​កីឡាករ Arthur Gomes ​។ ​ចប់​ការ​ប្រកួត Sporting ​ដែល​ជា​ម្ចាស់​ផ្ទះ​យក​ឈ្នះ​លើ​ក្រុម Spurs ​បាន​ក្នុង​លទ្ធផល ​២-០។

​ការ​របួត​គ្រាប់​នៅ​ចុង​ម៉ោង​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ស្ទើរ​តែ​មិន​ជឿ​នឹង​ភ្នែក​ទៅ​ហើយ ព្រោះ​នាទី​៩០+ ​ទៅ​ហើយ បែរ​ជា​បណ្ដោយ​ឱ្យ​គេ​ស៊ុត​ចូល​ដល់​ទី​២​គ្រាប់​បែប​នេះ។ ​លោក Antonio Conte ​អ្នក​ចាត់ការ​ក្រុម Spurs ​ក៏​បាន​និយាយ​ដែរ​ថា​កូន​ក្រុម​បាន​បង្ក​កំហុស​ច្រើន​នៅ​ប្រកួត​មួយ​នេះ។ ដូច្នេះ​នេះ​ជា​មេរៀន​មួយ ​និង​ត្រូវ​កាត់​បន្ថយ​ការ​បង្កើត​កំហុស​សម្រាប់​ប្រកួត​ក្រោយ​ៗ​ទៀត៕