CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុម Water of Life FC

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ Water of Life FC។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Water of Life FC គីជាក្រុម​មាន​មូលដ្ឋាន​ស្ថិតនៅរាជធានីភ្នំពេញ បង្កើតឡើង ១ ឆ្នាំមកហើយហើយមានសមាជិកសរុបចំនួន ២៥ នាក់។ តំណាងក្រុម លោក ហុង គីនីន បានលើកឡើងយ៉ាងដូច្នោះថា៖

ការលេងកីឡាជាផ្នែកមួយដ៏ធំក្នុងការបង្កើតមិត្តភាព ជៀងវាងពីការប្រព្រឹត្តអ្វីដែលមិនល្អ ផ្តល់នូវសុខភាពល្អ ជាពិសេសជួយដល់ការធ្វើការជាក្រុម ការសហការណ៍គ្នា។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

អរគុណដល់ 2MBET ដែលមានភាពសកម្មក្នុងការជួយដល់យុវជនខ្មែរយើងអោយបានឃើញពីភាពរីកចម្រើននៃវិស័យបាល់ទាត់ ក៏ដូចជាផ្សព្វផ្សាយអំពីវិស័យបាល់ទាត់ និងព្រមទាំងឧបត្ថម្ភជាឈុតកីឡាដល់ក្រុមដែលខ្វះលទ្ធភាព ក៏ជូនពរឲ្យ 2MBET មានអតិថិជនកាន់តែច្រើន និងងកាន់តែរីកចម្រើនទៅមុខ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT