CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុម Crow FC

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ Crow FC។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Crow FC គីជាក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងខេត្តសៀមរាប បង្កើតឡើង ៦ ឆ្នាំមកហើយ ពោលតាំងពីឆ្នាំ ២០១៦ ហើយមានសមាជិកសរុបចំនួន ២០ នាក់។ តំណាងក្រុម លោក សៀក សុផាត បានលើកឡើងយ៉ាងដូច្នោះថា៖

ពាក់ព័ន្ធនឹងវិស័យកីឡាបាល់ទាត់ ខ្ញុំចង់ផ្តែផ្ដាំដល់យុវជនទាំងអស់ ឲ្យចូលរួមលេងបាល់ទាត់ទាំងអស់គ្នា ដើម្បីសុខភាពផង មិត្តភាពផង ព្រមទាំង ដើម្បីពង្រឹងនូវវិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជាអោយរីកចម្រើនទៅមុខ ព្រោះជម្រើសជាតិខ្លាំង កើតចេញ ពីលីគខ្លាំង លីគខ្លាំង កើតចេញ ពីយុវជនទាំងអស់គ្នាហ្នឹងហើយ។

រីឯឆន្ទ:របស់ក្រុមខ្ញុំទៅពេលអនាគត គឺចង់ក្លាយជាក្រុមបាល់ទាត់ពាក់កណ្ដាលអាជីពមួយ ដែលទទួលបានការគាំទ្រពីអ្នកទស្សនាក្នុងប្រទេស និងឆាកអន្តរជាតិ ព្រមទាំងអាចលេងក្នុងពានរង្វាន់នានាកម្រិតមធ្យម ហើយបើសិនជាអាចក្រុមខ្ញុំចង់ក្លាយជាក្រុមអាជីព ដែលអាចលេងក្នុងលីគកំពូលបាន នៅពេលអនាគត តែវាក៏ទាមទារនូវថវិកានិងធនធានកីឡាករដ៏រឹងមាំផងដែរ។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

 ជាចុងក្រោយខ្ញុំតំណាងក្រុម CROW FC សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន 2MBET និងក្រុមការងារទាំងអស់ដែលតែងតែជួយគាំទ្រ និង ឧបត្ថម្ភ ដល់វិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្ដល់នូវឯកសណ្ឋានដល់ក្រុមនានា ដោយឥតគិតថ្លៃ សូមជូនពរអោយបុគ្គលិក និងក្រុមហ៊ុន កាន់តែរីចម្រើន និង ទទួលបាននូវលាភសក្ការៈផ្សេងៗ ក្នុងឱកាសភ្ជុំបិណ្ឌខាងមុខ៕