Atletico Madrid និង Barcelona ជិតឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ការប្តូរចូលក្រោយនាទីទី ៦០ របស់ Antoine Griezmann

ខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ ៣១ ឆ្នាំត្រូវបានទុកអោយមានការខកចិត្តក្នុងរដូវកាលនេះដោយឃ្លាមួយនៅក្នុងកិច្ចសន្យាខ្ចីជើងរបស់គាត់ពី Barcelona នៅ Atletico ដែលដាក់កម្រិតដល់គាត់ក្នុងការបង្ហាញខ្លួន ដោយអាចត្រឹមប្តូរចូលជំនួសកីឡាករដទៃបន្ទាប់ពីនាទីទី ៦០។Barcelona និង Atletico Madrid ត្រូវបានគេរាយការណ៍ថាជិតឈានដល់កិច្ចព្រមព្រៀងលើការផ្ទេរអចិន្ត្រៃយ៍របស់ Antoine Griezmann ក្នុងតម្លៃកាត់បន្ថយចំនួន ២២ លានផោន។Atletico មានកាតព្វកិច្ចបង់ប្រាក់ចំនួន ៣៥ លានផោនដល់ Barcelona ប្រសិនបើ Griezmann លេងបាន​ ៥០ ភាគរយនៃពេលវេលាលេងរបស់ពួកគេក្នុងអំឡុងពេលខ្ចីជើងរយៈពេល ២ ឆ្នាំជាមួយពួកគេ។

គ្រូបង្វឹក Diego Simeone បានណែនាំយ៉ាងមុតមាំថាគាត់ស្ថិតនៅក្រោមការណែនាំពីថ្នាក់គ្រប់គ្រងរបស់ក្លឹប Atletico ដើម្បីកំណត់ម៉ោងប្រកួតរបស់ Griezmann ដូច្នេះក្លឹបមិនទទួលខុសត្រូវចំពោះការបង់ប្រាក់នោះទេ។ទន្ទឹមនឹងនោះ Barcelona ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំវិធានការផ្លូវច្បាប់ ខណៈដែលពួកគេមានអារម្មណ៍ថា Atletico  លេងល្បិច និងបានជំពាក់លុយគេរួចហើយ។ទោះបីជាយ៉ាងណាក៏ដោយ យោងតាម ​​L’Equipe បានឲ្យដឹងថា ការសម្របសម្រួលមួយអាចនឹងត្រូវបានឈានដល់ដែលនឹងធ្វើឱ្យ Atletico បង់ថ្លៃទាបដល់ Barcelona ដើម្បីចុះហត្ថលេខាលើ Griezmann និងដើម្បីចាកចេញពីការបង្ហាញខ្លួនប្តូរចូលជំនួសកីឡាករដទៃក្រោយនាទីទី ៦០ របស់ Griezmann៕

ប្រភព៖ Daily Mail