Lewandowski ​ខ្សឹប​គ្រូ​ថ្មី Xavi ពី​ចំណុច​ខ្សោយ Bayern ហើយ​ត្រូវ​តែ​ប្រើ​កីឡាករ​រូប​នេះ បើ​ចង់​ឈ្នះ

ជំនួប​ពិសេស​ប្រចាំ​សប្តាហ៍​នៅ​ក្របខ័ណ្ឌ UEFA Champions League នឹង​ចូល​មក​ដល់​នៅ​រាត្រី​នេះ រវាង​ក្លឹប Bayern Munich ជា​ម្ចាស់ផ្ទះ ត្រូវ​ស្វាគមន៍​ក្លឹប​ភ្ញៀវ Barcelona នា​វេលា​ម៉ោង ០២:០០ នាទី​យប់ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS SPORT។ នេះ​ជា​ប្រកួត​វគ្គ​ចែក​ពូល ជុំ​ទី ២ បន្ទាប់​ការ​យក​ឈ្នះ​របស់​ក្រុម​ទាំង​ពីរ លើ Inter Milan និង Viktoria Plzen កាល​ពី​ជុំ​មុន។

វា​ក៏​ជា​វិល​ត្រលប់​ក្រោយ​តែ​ជាង​មួយ​ខែ នៃ​ការ​ផ្លាស់​ចេញ​របស់ Robert Lewandowski ពី​ទឹកដី​អាល្លឺម៉ង់ តែ​មក​សារ​នេះ មិន​មែន​ជា​មិត្ត ផ្ទុយ​ទៅ​វិញ​ក្នុង​នាម​ជា​សត្រូវ ហើយ​ដាក់​ឆន្ទៈ​ ១០០ ភាគរយ លេង​ដើម្បី​យក ៣ ពិន្ទុ និង​រក​បាន​គ្រាប់​បាល់​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ទល់​អតីត​ក្លឹប​ចាស់ Bayern Munich។

បើ​តាម​សារព័ត៌មាន El Nacional ចុះ​ផ្សាយ​ថា កីឡាករ​ប៉ូឡូញ ក៏​បាន​ណែនាំ​ទៅ​កាន់​អ្នកចាត់ការ​ថ្មី លោក Xavi Hernandez រួច​ជា​ស្រេច​ផង​ដែរ អំពី​ចំណុច​ខ្សោយ​មួយ​ចំនួន​របស់​ក្លឹប​ដឹកនាំ​ដោយ​លោក Julian Nagelsmann។ គេ​ជឿ​ថា Xavi គួរ​តែ​ប្តូរ​ពី​ការ​លេង​ប្រព័ន្ធ ៤-៣-៣ ទៅ​ជា​ប្រព័ន្ធ​ថ្មី​មួយ​ផ្សេង​ទៀត ដែល​ដាក់​ខ្សែ​បម្រើ ៤ រូប និង​ប្រយុទ្ធ​ខាងលើតែ ២ រូប​បាន​ហើយ។

យុទ្ធសាស្ត្រ​របៀប​នេះ គឺ​ Lewandowskiមាន​ន័យ​ថា ចង់​ឲ្យ Xavi ដក​ប្រយុទ្ធ​មួយ ហើយ​ញាត់​បម្រើ​ចូល​មួយ​បន្ថែម តែ​ក៏​តម្រូវ​ឲ្យ​ចាំ​បាច់​ត្រូវ​តែ​ប្រើប្រាស់ Frenkie de Jong នៅ​ជម្រើស ១១ នាក់​ដំបូង។ គេ​ជឿ​លើ​ផែនការណ៍​នេះ នឹង​ធ្វើ​ឲ្យ Barcelona អាច​មាន​សាច់​បាល់​លេង​ច្រើន ហើយ​ក៏​នឹង​ត្រូវ​បង្ខំ​ឲ្យ Bayern ត្រូវ​តាម​ដេញ Press និង​តាម​ប្រដេញ​យក​បាល់​សកម្ម​ខុស​ពី​ពេល​មុនៗ។ ខ្សែ​ប្រយុទ្ធ​វ័យ ៣៤ ឆ្នាំ ហាក់​សិក្សា​ដឹង​ពី​ចន្លោះ​របស់ Bayern គឺ​ត្រង់​ថា បើ​ខាង Barca អាច​គ្រប់គ្រង Possession បាន​ច្រើន នោះ​ប្រាកដ​នឹង​មាន​ភាគរយ​ឈ្នះ​ខ្ពស់ ព្រោះ Bayern រមែង​រៀប​ប្រព័ន្ធ ដែល​មិន​ផ្តោត​លើ​ការ​ដេញ​តាម​យក​បាល់​ជា​ធំ​នោះ​ឡើយ។

ប្រសិន​ណា Xavi ស្តាប់​តាម​យោបល់​ណែនាំ​ពី​កូន​ក្រុម នោះ Raphinha ប្រហែល​ជា​ត្រូវ​ដក​ចេញ​ពី​ឈុត​ដំបូង ហើយ Frenkie de Jong លេង​កន្លែង​របស់​គេ​ក្នុង​នាម​ជា​ខ្សែ​បម្រើ រួច​បម្រើ ៣ រូប​ផ្សេង​ទៀត អាច​ត្រូវ​ការ​វត្តមាន Gavi និង Pedri មក​ជា​ជំនួយ បូក​ផ្សំ​នឹង Sergio Busquets ដែល​មាន​ស្រាប់។

ដោយឡែក​ងាក​ទៅ​ស្ថានការណ៍​ខាង Bayern Munich ឯ​ណោះ ក៏​កំពុង​មិន​ស្រួល​ផង​ដែរ ដ្បិត​អី​ស្មើ ៣ ប្រកួត​ជាប់ៗ​គ្នា​ក្នុង​លីគ ជា​ហេតុ​នាំ​ឲ្យ​កីឡាករ​ក្នុង​ក្រុម ហាក់​មាន​ការ​ងឿងឆ្ងល់ អំពី​របៀប​ដឹកនាំ​របស់​គ្រូ​វ័យ​ក្មេង Nagelsmann។

តាម​របាយការណ៍​ពី Daily Mail ចុះ​ផ្សាយ​ថា កីឡាករ​ឈុត​ធំ​របស់ Bayern បាន​ដាក់​សំណួរ​ទៅ​អ្នកចាត់ការ​វ័យ ៣៥ ឆ្នាំ ឲ្យ​គួរ​ឈ្វេងយល់​ពី​កំហុស​នៅ​ប្រកួត​កន្លង​មក ហើយ​គួរ​តែ​កែ​តម្រូវ​ជា​បន្ទាន់ មុន​ការ​ប៉ះ Barcelona។

ដូច្នេះ​ជឿ​ថា នៅ​យប់​នេះ នឹង​មាន​រឿង​ល្អ​មើល​​ជា​មិន​ខាន ហើយ​ក៏​នឹង​មាន​ការ​ផ្លាស់ប្តូរ​គួរ​ឲ្យ​ចាប់​អារម្មណ៍​កើត​ឡើង​នៃ​ក្រុម​ទាំង​សង​ខាង។ លទ្ធផល​បែប​ណា យើង​រង់ចាំ​តាមដាន​ទាំង​អស់​គ្នា​លើ​ទំព័រ CTS SPORT ជាមួយ​ការ​អធិប្បាយ​ពី Admin ហ៊ុយ រ៉ាវុទ្ធ!!!​