Alex ​You ​រក​ក្លឹប​ថ្មី​លេង​បាន​ហើយ​នៅ​ប្រទេស​បារាំង​

​អ្នក​ចាំទី Alex You ​ដែល​គ្រប់​គ្នា​បាន​ស្គាល់​នៅ​ពេល​គេ​លេង​ឱ្យ​ក្រុម​ភ្នំពេញ​ក្រោន​នោះ ពេល​នេះ​បាន​ត្រលប់​ទៅដល់​ស្រុក​កំណើត​ប្រទេស​បារាំង​វិញ​ហើយ ​និង​រក​បាន​ក្លឹប​ថ្មី​លេង​ដូច​គ្នា។

​តាម​រយៈ ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​គេ ​អ្នក​គាំទ្រ​បាន​ឃើញ​អ្នកចាំទី​រូប​សង្ហារ​នេះ ​ពាក់​អាវ​របស់​ក្រុម Toulouse FC ​ទៅ​ហើយ ​ខណៈ​ដែល​កម្រិត​នៃ​ក្រុម​នោះ​គឺ​នៅ​ឈុត B ​។ ​រូបគេ​បាន​ទៅ​ចូល​រួម​ជាមួយ​ក្រុម​កម្រិត B ​នេះ​ប៉ុន្មាន​ខែ​មក​ហើយ។ ​ដោយ​ក្នុង​នោះ​ក៏​បាន​ចូល​លេង​ការ​ប្រកួត​មិត្តភាព​នានា​ហើយ​ដែរ។ ​នេះ​ជា​ក្លឹប​ដំបូង​របស់ Alex You ​ដែល​ចាប់​ផ្ដើម​លេង​បាល់​ទាត់​ហើយ។

​Toulouse FC B ​នឹង​មាន​វត្ដមាន​លេង​ក្នុង​កម្រិត National League Reserve ​។ ​តែ​នេះ​ក៏​ជា​ជំហាន​ល្អ​មួយ​សម្រាប់​អ្នក​ចាំទី​ខាង​លើ​ផង​ដែរ ដើម្បី​បន្ដ​អាជីព​បាល់ទាត់​របស់​ខ្លួន​ទៀត។ ​ខណៈ​ដែល​អំឡុង​ពេល​លេង​នៅ​កម្ពុជា​កន្លង​ទៅ រូបគេ​បាន​លេង​ឱ្យ​ក្លឹប​ធំ​ៗ​ជា​ច្រើន​ដូចជា ​ភ្នំពេញ​ក្រោន បឹង​កេត ​និង​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ជា​ដើម៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT