Conte ​ថា​បើ Son ​បន្ដ​ធ្វើ​មិន​បាន​ល្អ​ទៀត ​ទំនង​ជា​របូត​កៅអី​ជម្រើស​ដំបូង​ហើយ​

​លោក Antonio Conte ​បាន​និយាយ​ព្រមាន​ទៅ​ខ្សែ​ប្រយុទ្ធ Son Heung-min ​ថា​ប្រសិន​បើ​គេ​បន្ដ​ទម្រង់​លេង​មិន​ល្អ​ទៀត ​នោះ​អាច​នឹង​របូត​កៅអី​ជម្រើស​១១​នាក់​ដំបូង​នៅ Spurs ​ហើយ។

​Son ​ដែល​ជា​ម្ចាស់​ស្បែក​ជើង​មាស​នៅ Premier League ​រដូវ​កាល​មុន​នោះ ឃើញ​ថា​បើក​ឆាក​ដើម​រដូវ​កាល​នេះ​មិន​ទាន់​អាច​រក​គ្រាប់​បាល់​បាន​នោះ​ទេ។ ​រូបគេ​បាន​ទទួល​ទំនុក​ចិត្ត​ពី​លោក Conte ​ណាស់ ​ដោយ​ជាប់​ជម្រើស​១១​នាក់​ដំបូង ​តែ​ក្រោយ​ៗ​មក​នេះ ​ដោយសារ​លេង​មិន​បាន​ល្អ ទើប​ត្រូវ​ប្ដូរ​ចេញ​រហូត ​និង​ជំនួស​វិញ​ដោយ Dejan Kulusevski ​ឬ ​Richarlison ជា​ដើម។ ការ​បង្ហាញ​ទម្រង់​លេង​ធ្លាក់​ចុះ​នេះ​ដែរ ​អាច​នឹង​ធ្វើ​ឱ្យ​ខ្សែ​ប្រយុទ្ធ​កូរ៉េ​ខាង​ត្បូង​អាច​នឹង​បាត់​ឱកាស​លេង​ច្រើន​ហើយ ​ជា​ពិសេស​ជម្រើស​ដំបូង​ក្នុង​ក្រុម​តែ​ម្ដង។

​ក្នុង​នោះ​ដែរ ​លោក Conte ​បាន​និយាយ​ថា​៖ “ខ្ញុំ​គិត​ថា​បើ​យើង​ចង់​កសាង​អ្វី​ថ្មី ​អ្វី​ដែល​សំខាន់​និង​មាន​មហិច្ឆតា​ក្នុង​ការ​ប្រកួត​ដើម្បី​ឈ្នះ ​នោះ​អ្នក​នឹង​ត្រូវ​មាន​ការ​ផ្លាស់​ប្ដូរ​ហើយ ​ជា​ពិសេស​នៅ​តំបន់​ប្រយុទ្ធ​ខាង​លើ។ យើង​មាន​កីឡាករ​៤​នាក់ ​សម្រាប់​ខ្ញុំ ​ពិត​ជា​ពិបាក​ក្នុង​ការ​ជ្រើសរើស​នរណា​លេង ​និង​នរណា​មិន​លេង​ក្នុង​ចំណោម​៤​នាក់​នេះ។ ខ្ញុំ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ឱ្យ​បាន​ល្អ​បំផុត​ដើម្បី​ក្រុម​ឈ្នះ។ ​ប្រសិន​បើ​នរណា​មិន​អាច​បង្ហាញ​ទម្រង់​លេង​ល្អ​បាន​ទេ ​នោះ​យើង​នឹង​ត្រូវ​មាន​ការ​ផ្លាស់​ប្ដូរ​ហើយ ​យើង​មាន​ជម្រើស​និង​ត្រូវ​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត”៕