ខ្សែប្រយុទ្ធ Thomas Muller បាននិយាយថាមិត្តរួមក្រុម Sadio Mane តែងតែនិយាយដាស់តឿនខ្លួនជានិច្ច១០ថ្ងៃមកហើយ ព្រោះខ្លាចលេងទល់ Barcelona យប់នេះ ច្រឡំបោះបាល់ឱ្យទៅកីឡាករ Robert Lewandowski ។
ការប្រកួតពានរង្វាន់ UEFA Champions League សប្ដាហ៍ទី២បានត្រលប់មកវិញហើយ។ នៅរាត្រីនេះ មានគូពិសេសច្រើន ជាពិសេសនោះគឺការប៉ះគ្នារវាងសត្រូវចាស់ Bayern Munich ជាមួយក្រុម Barcelona តែម្ដង។ មួយគូនេះប៉ះគ្នា គេតែងតែនឹកឃើញជានិច្ចកាលពីប្រកួតកន្លងទៅ ជាពិសេសជំនួបដែល Bayern យកឈ្នះក្នុងលទ្ធផល ៨-២។ តែសម្រាប់លើកនេះវិញ អាចនឹងមានការប្រែប្រួលខ្លះហើយ ព្រោះ Lewandowski ម៉ាស៊ីនរកគ្រាប់បាល់របស់ Bayern បានផ្លាស់មកលេងនៅខាង Barcelona ម្ដងហើយ។ ដូច្នេះចាំមើលលទ្ធផលនៅរាត្រីនេះវិញ នឹងទៅជាយ៉ាងណា។
មុនប្រកួតនេះចាប់ផ្ដើម Muller ដែលជាខ្សែប្រយុទ្ធ Bayern Munich បាននិយាយថា៖ “Mane បាននិយាយកំប្លែងតឿនខ្ញុំ១០ថ្ងៃមកហើយ ឱ្យប្រយ័ត្នច្រឡំថា Lewan ជាគ្នាយើងនិងបោះបាល់ឱ្យគេ។ យើងនឹងលេងការប្រកួតនៅរាត្រីនេះ ហើយក៏មិនផ្ដោតទៅលើគេពេកដែរ។ យើងចង់ឈ្នះការប្រកួតនៅរាត្រីនេះ”៕


