Xavi ​៖​យើង​អាច​ឈ្នះ Bayern Munich ​នឹង​ផ្លាស់​ប្ដូរ​ប្រវត្តិ​បាន​

​លោក Xavi ​មាន​ទំនុក​ចិត្ដ​ថា​នៅ​ពេល​នេះ FC Barcelona ​បាន​ពង្រឹង​សមត្ថភាព​ល្អ​ជាង​មុន ​ហើយ​អាច​យក​ឈ្នះ​ក្រុម Bayern Munich ​បាន​ក្នុង​ការ​ប្រកួត​បាន​រង្វាន់ UEFA Champions League ​នៅ​យប់​នេះ​។

​៤​ដង​កន្លង​មក Barcelona ​លេង​មិន​ដែល​ឈ្នះ Bayern Munich ​ទេ។ ដោយ​រដូវ​កាល​មុន​ក្នុង​ពូល​ជាមួយ​គ្នា​ដែរ ​ទាំង​ពីរ​ជើង គឺ​ក្រុម Bayern ​យក​ឈ្នះ​ក្នុង​លទ្ធផល ៣-០ ​ទាំង​ពីរ​ដង។ ខណៈ​ដែល​នៅ​ឆ្នាំ​២០២០​កន្លង​ទៅ​វិញ ​យក​ឈ្នះ​លើ​ក្រុម​អ្នក​មាន​បុណ្យ​ក្នុង​លទ្ធផល ​៨-២ ​ទៀត​ក្នុង​ពាន​រង្វាន់ Champions League ​នេះ​ដែរ។ ដោយសារ​តែ​កំណត់ត្រា​ចាញ់​ច្រើន​បែប​នេះ​ហើយ ទើប​ឱ្យ​តែ​ក្រុម​ទាំង​ពីរ​ជួប​គ្នា គេ​តែងតែ​លើក​ពី​ការ​ប្រកួត​ដែល​ចាញ់ ៨-២ ​មក​និយាយ​ជា​និច្ច។

យ៉ាងណាមិញ​នៅ​លើក​នេះ​វិញ ​លោក Xavi ​មាន​ទំនុក​ចិត្ត​ខ្ពស់។ ​អ្នក​ចាត់ការ​វ័យ​ក្មេង​របស់ Barcelona ​បាន​និយាយ​ថា​៖ “ខ្ញុំ​គិត​ថា​មាន​ការ​រំពឹង​ច្រើន​លើ​ក្រុម​យើង។ ​ការ​ប្រកួត​នេះ គ្មាន​អ្វី​ដែល​ផ្លាស់​ប្ដូរ​ទេ ​ហើយ​យើង​សន្និដ្ឋាន​អ្វី​បាន​ដែរ។ ៩​ខែ​កន្លង​ផុត​ហើយ ​គ្រប់​យ៉ាង​បាន​ផ្លាស់​ប្ដូរ យើង​បាន​ពង្រឹង​ក្រុម​ឡើង​វិញ។ ​យើង​ពេញ​ចិត្ត​សម្រាប់​សមាជិក​នៅ​ពេល​នេះ ​យើង​អាច​ឈ្នះ​ការ​ប្រកួត​នេះ ​និង​ផ្លាស់​ប្ដូរ​ប្រវត្តិសាស្ត្រ​បាន។ យើង​នឹង​លេង​ទល់​ក្រុម​ល្អ​បំផុត​មួយ​នៅ​លើ​លោក ​ហើយ​យើង​ចង់​បាន​បង្ហាញ​ពី​កម្រិត​របស់​យើង​”៕