យុទ្ធសាស្ត្ររបស់ Thomas Tuchel នៅ Chelsea មិនគ្រប់គ្រាន់ក្នុងការរក្សាគាត់ឱ្យនៅ Stamford Bridge នោះទេ ប៉ុន្តែពួកគេបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើលោក Pep Guardiola ដែលបានបំបែកយុទ្ធសាស្រ្តរបស់អ្នកចាត់ការគូប្រជែងរបស់គាត់យ៉ាងល្អឥតខ្ចោះ។
កាលពីសប្តាហ៍មុន Todd Boehly បានបន្តទំនៀមទម្លាប់របស់ក្លឹប Chelsea ដែលមិនមានការអត់ធ្មត់ជាមួយអ្នកចាត់ការទូទៅ ដោយបណ្តេញលោក Tuchel បន្ទាប់ពីម្ចាស់ក្លឹបអាមេរិករូបនេះកាន់កាប់ក្លឹបបានត្រឹមតែ ១០០ ថ្ងៃប៉ុណ្ណោះ ដែលធ្វើអោយអតីតគ្រូបង្វឹក PSG ភ្ញាក់ផ្អើលនៅទីលានហ្វឹកហាត់។
ត្រលប់ទៅឆ្នាំ ២០២១ លោក Tuchel បានដឹកនាំក្រុមតោខៀវទៅកាន់ភាពរុងរឿងរបស់បាល់ទាត់ទ្វីបអឺរ៉ុប ដោយបានផ្តួលក្រុម Manchester City ក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ហើយមុនពេលការប្រកួតនោះ គ្រូបង្វឹករបស់ City លោក Guardiola ត្រូវបានចោទសួរអំពីរបៀបដែលគូប្រជែងរបស់គាត់លេង។
អតីតអ្នកចាត់ការក្លឹប Barcelona រូបនេះបាននិយាយពន្យល់ទៅកាន់ Rio Ferdinand ដោយបំបែកយុទ្ធសាស្រ្តរបស់ក្លឹបនេះប្រកបដោយភាពល្អឥតខ្ចោះ និងមូលហេតុដែលគាត់ពិបាកក្នុងការប្រឈមមុខជាមួយនឹងក្រុមតោខៀវក្រោមការដឹកនាំរបស់លោក Tuchel។
លោក Guardiola បានប្រាប់ BT Sport ថា “ហេតុអ្វីបានជា Chelsea លេងបានល្អ… ដោយសារតែពួកគេមានខ្សែការពារកណ្តាលបីនាក់នៅកៀកគ្នា ពីរនាក់ភ្ជាប់ទៅខ្សែបម្រើដែលផ្លាស់ប្តូរចលនាទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ខ្សែប្រយុទ្ធ និងពីរនាក់ទៀត [នៅតំបន់ប្រយុទ្ធ] គឺអញ្ចឹងដែរ គឺកៀកគ្នាខ្លាំងណាស់។
“ចម្ងាយគឺកៀកគ្នាណាស់ ហើយក្នុងពេលតែមួយ ពួកគេបើកទំហំទូលាយខ្លាំងជាមួយស្លាបខាងក្រោយ ពួកគេល្អណាស់ជាមួយនឹងបាល់នៅខាងក្រោយ។
“នោះហើយជាមូលហេតុដែលអ្នកមិនអាចចូលទៅជិតពួកគេបាន ព្រោះពួកគេរុញអ្នកចេញទៅទំហំធំនោះ ហើយពួកគេមានកីឡាករល្អៗជាច្រើននៅតំបន់កណ្តាល។
“នោះហើយជាមូលហេតុដែលវាពិបាកក្នុងការប្រឈមមុខនឹងក្រុមដែលចង់បានបាល់ ហើយចង់លេងជាមួយបាល់។ យើងបានព្យាយាមធ្វើវាតាំងពីថ្ងៃដំបូង”៕
ប្រភព៖ sportbible




