ក្រុម​បាល់​ទះ​ជម្រើស​ជាតិ​កម្ពុជា ​នឹង​លេង​មិត្តភាព​ជាមួយ​ក្រុម​សិង្ហបុរី​

​ក្រុម​បាល់​ទះ​ជម្រើស​ជាតិ​កម្ពុជា ​នឹង​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​បាល់​ទះ​ជម្រើស​ជាតិ​សិង្ហបុរី​នៅ​នា​ពេល​ខាង​មុខ​នេះ ​ដើម្បី​ដក​ស្រង់​បទ​ពិសោធ។

​ការ​រៀប​ចំ​ឱ្យ​ក្រុម​​ជម្រើស​ជាតិ​បាល់ទះ​កម្ពុជា​ និង​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី​នេះ​ដែរ ធ្វើ​ឡើង​ដើម្បី​អបអរ​សាទរ​ពិធី​បើក​ព្រឹត្តិការណ៍​ការ​ប្រកួត​លីគ​បាល់​ទះ​ដណ្ដើម​ពាន​រង្វាន់​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា នៅ​ពាក់​កណ្ដាល​ខែ​តុលា ឆ្នាំ​២០២២។ ​ខណៈ​ដែល​ក្រៅ​ពី​ប្រកួត​មិត្តភាព​ទល់​សិង្ហបុរី​នេះ​ហើយ ​ក្រុម​កម្ពុជា ក៏​នឹង​មាន​ការ​ប្រកួត​មិត្តភាព​ជា​ច្រើន​ទៀត ​ដើម្បី​ត្រៀម​ខ្លួន​មុន​ព្រឹត្តិការណ៍​ស៊ីហ្គេម​២០២៣​ផង​ដែរ។

​សូម​បញ្ជាក់​ថា​នៅ​ពេល​ខាង​មុខ ​កម្ពុជា​នឹង​រៀប​ចំ​ការ​ប្រកួត​លីគ​បាល់​ទះ​ដណ្ដើម​ពាន​រង្វាន់​សម្ដេច​តេជោ ហ៊ុន សែន ​នៅ​ពាក់​កណ្ដាល​ខែ​តុលា​ឆ្នាំ​២០២២​ខាង​មុខ​នេះ។ ​ ក្លិប​ចូលរួមគឺមាន ៨​ក្រុម​ជា​បេក្ខភាព​មកពី​ពានរង្វាន់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃឆ្នាំ​២០២២ កាលពី​ថ្មីៗ​នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT