ក្រុម Union Berlin បានឱកាសឡើងឈរកំពូលតារាងលីគកំពូលអាល្លឺម៉ង់ Bundesliga ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លឹបហើយ ក្រោយពីពួកគេយកឈ្នះលើក្រុម FC Cologne ក្នុងលទ្ធផល ១-០។
ក្រុម Union Berlin បង្កើតឡើងបានជាង៥០ឆ្នាំមកហើយ ប៉ុន្តែក្រុមនេះមិនធ្លាប់មានប្រវត្ដិបានឡើងឈរកំពូលតារាងពានរង្វាន់ Bundesliga នោះទេ កុំថាឡើយដល់ឈ្នះពានរង្វាន់នោះ។ តែសម្រាប់រដូវកាលនេះវិញ ពួកគេធ្វើបានល្អគ្រាប់បើ ដោយឆ្លងកាត់៦ប្រកួតមកនេះ មាន១៤ពិន្ទុ និងបានឱកាសឈរនៅកំពូលតារាងប៉ុណ្ណោះអាសន្ន។ ស្របពេលនេះក៏ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លឹបផងដែរ ដែលបានមកឈរលេខ១បែបនេះ។
ដោយឡែកក្រុមស្ដេចក្រាញ់នៅពានរង្វាន់នេះវិញ Bayern Munich ស្ថិតនៅលេខ៣ឯណោះ ដោយមាន១២ពិន្ទុឆ្លងកាត់៦ប្រកួតដូចគ្នា។ កាលពីចុងសប្ដាហ៍កន្លងទៅ ក្រុមមួយនេះលេងស្មើក្រុម Stuttgart ទើបធ្វើឱ្យពួកគេឈរនៅចំណាត់ថ្នាក់លេខ៣នេះ៕


