ជា​ថ្មី​ម្ដង​ទៀត Marcelo ​បង្ហើប​គម្រោង​ចាកចេញ​នៅ​ខែ​មករា​ខាង​មុខ

Marcelo ​ខ្សែ​ការពារ​ឆ្នើម​របស់ Real Madrid ​បាន​បង្ហើប​ប្រាប់​មិត្ត​ភក្ដិ​របស់​ខ្លួន​ថា ​ចង់​ទៅ​លេងនៅ Juventus ​ជាមួយ Cristiano Ronaldo ​នៅ​ខែ​មករា​ខាង​មុខ​នេះ។

ខ្សែ​ការពារ​ស្លាប​ខាង​លើ ​កសាង​កេរ្តិឈ្មោះ​បាន​ល្បី​យ៉ាង​ខ្លាំង  ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ​តាម​រយៈ​ការ​ឡើង​ទៅ​ជួយ​នៅ​តំបន់​ប្រយុទ្ធ ​និង​ការ​ស្វែង​រក​គ្រាប់​បាល់​បាន​របស់​ខ្លួន។ យ៉ាង​ណា​មិញ ​ក្រោយ​ពី​ការ​ចាកចេញ​របស់ Ronaldo ​ពី Real Madrid ​ទៅ ​គេ​សង្កេត​ឃើញ​ថា​កីឡាករ​ប្រេស៊ីល​រូប​នេះ ហាក់​ខុស​ប្លែក​ពី​មុន ​ទាំង​ទម្រង់​លេង​និង​ទឹក​មុខ​ក្នុង​ការ​ប្រកួត។

កាសែត​នៅ​អេស្ប៉ាញ​បាន​ចុះ​ផ្សាយ​កាល​ពី​ម្សិលមិញ​ទៀត​ថា Marcelo ​អាច​នឹង​ចាកចេញ​ទៅ​តាម Ronaldo ​មែនទែន​ហើយ​នៅ​ខែ​មករា​ខាង​មុខ។ ​ការ​អះអាង​យ៉ាង​នេះ ដោយសារ​តែ​លទ្ធផល​របស់​ក្រុម Real Madrid ​ទាំង​មូល ដែល​កំពុង​ដុនដាប​យ៉ាង​ខ្លាំង។ ស្រប​ពេល​កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ ធ្លាប់​និយាយ​ហើយ​ថា ​បើ Ronaldo ​ចេញ​ពី​អេស្ប៉ាញ រូបគេ​ក៏​ចេញ​ដែរ ព្រោះ​ពួកគេ​ជា​មិត្តភក្ដិ​ល្អ​នឹង​គ្នា៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT