Antony ​ថា​ខ្លួន​រៀន​សូត្រ​បាន​ច្រើន​ពី Ronaldo ​

​ខ្សែ​ប្រយុទ្ធ Antony ​បាន​និយាយ​ថា​ខ្លួន​រៀន​សូត្រ​បាន​ច្រើន​ណាស់​ពី​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បន្ទាប់​ពី​ផ្លាស់​មក​លេង​នៅ​ក្រុម​បិសាច​ក្រហម Manchester United ​។

​កីឡាករ​ប្រេស៊ីល​​ខាង​លើ​ត្រូវ​បាន​ក្រុម Man Utd ​នាំ​យក​ពី​ក្រុម Ajax ​មក​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ដោះដូរ​កីឡាករ​ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​១០០​លាន​ផោន។ ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បើក​ឆាក​ប្រកួត​ដំបូង ​រក​គ្រាប់​បាល់​បាន​ទល់​ក្រុម Arsenal ​ប៉ុន្តែ​ក្រោយ​មក​ក៏​មិន​អាច​ជួយ​បិសាច​ក្រហន​យក​ឈ្នះ​លើ​ក្រុម Real Sociedad ​ក្នុង​ពាន​រង្វាន់ UEFA Europa League ​នោះ​ទេ។

យ៉ាងណាមិញ ​ទើប​ចូល​លេង​នៅ Old Trafford ​បាន​មួយ​រយៈ​មែន ប៉ុន្តែ​សម្រាប់ Antony ​ថា​ខ្លួន​រៀន​សូត្រ​បាន​ច្រើន​ណាស់។ ខ្សែ​ប្រយុទ្ធ​វ័យ​២២​ឆ្នាំ​បាន​អះអាង​ថា​ខ្លួន​រៀន​បាន​ច្រើន​ពី Ronaldo ​ជាង​គេ។ ​ក្នុង​នាម​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក Ronaldo ​តែងតែ​ចែក​រំលែក​បទ​ពិសោធ​របស់​គេ​ឱ្យ​ទៅ​មិត្ត​រួម​ក្រុម​ជា​និច្ច។ ​ហើយ​ខ្លួន​ជឿ​ជាក់​ថា​នៅ​ថ្ងៃ​អនាគត ក្រុម Man Utd ​នឹង​មាន​ប្រព័ន្ធ​លេង​យ៉ាង​ល្អ ​ជា​ពិសេស​នៅ​តំបន់​ខាង​លើ​តែ​ម្ដង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT