ខ្សែប្រយុទ្ធ Neymar បាននិយាយថាកីឡាករ Antonio Rudiger ជាខ្សែការពារគួរឱ្យខ្លាច មាឌធំនិងមានកម្លាំងខ្លាំងដែលពិបាកនឹងប្រជែងជាមួយ។
Rudiger កីឡាករសញ្ជាតិអាល្លឺម៉ង់ត្រូវបានគេទទួលស្គាល់ថាជាខ្សែការពារឆ្នើមម្នាក់នៅអឺរ៉ុប។ មាឌធំ និងកម្លាំងខ្លាំង ជាចំណុចសំខាន់សម្រាប់អតីតកីឡាករ Chelsea រូបនេះ ធ្វើឱ្យខ្សែប្រយុទ្ធខ្លាចរកានៅពេលប្រឈមមួយទល់នឹងមួយជាមួយគេ។ ជាក់ស្ដែងសូម្បីតែខ្សែប្រយុទ្ធកំពូលល្បឿន Neymar ក៏បានទទួលស្គាល់រឿងនេះដែរ។
ក្នុងកិច្ចសម្ភាសន៍កន្លងទៅ Neymar បាននិយាយថា៖ “ខ្ញុំចូលចិត្តគាត់ គាត់ជាខ្សែការពារកណ្ដាលគួរឱ្យខ្លាច។ គាត់មាឌធំ និងខ្លាំង ពេលខ្លះខ្សែប្រយុទ្ធខ្លាចខ្សែការពារប្រភេទនេះ។ ខ្ញុំមិនខ្លាចទេ តែខ្ញុំដឹងថាមានខ្សែប្រយុទ្ធច្រើននាក់ខ្លាចខ្សែការពារដូចជាគាត់”៕


