Mathys ​ក្លាយ​ជា​កីឡាករ​ក្មេង​ជាង​គេ ​រក​គ្រាប់​បាល់​បាន​នៅ Bundesliga ​

​Mathys Tel ​បាន​ក្លាយ​ជា​កីឡាករ​ក្មេង​បំផុត​នៅ​ក្របខណ្ឌ Bundesliga ​ដែល​រក​គ្រាប់​បាល់​បាន​ក្នុង​ការ​ប្រកួត​ដែល​ក្រុម Bayern Munich ​លេង​ស្មើ​ក្រុម Stuttgart ​ក្នុង​លទ្ធផល ​២-២។

​នៅ​ត្រឹម​អាយុ​១៧​ឆ្នាំ​និង​១៣៦​ថ្ងៃ Tel ​បាន​រក​គ្រាប់​បាល់​បាន​ក្នុង​ក្របខណ្ឌ​កំពូល​របស់​អាល្លឺម៉ង់​ទៅ​ហើយ។ ​កីឡាករ​បារាំង​នេះ ​បាន​បំបែក​កំណត់ត្រា​របស់ Jamal Musiala ​ដែល​មាន​អាយុ​ច្រើន​ជាង​គេ​ត្រឹម​តែ​៦៩​ថ្ងៃ​ប៉ុណ្ណោះ ដែល​កំណត់ត្រា​នោះ​កើត​ឡើង​នៅ២​ឆ្នាំ​មុនជាមួយ​ក្រុម Schalke ។ យ៉ាង​ណា​មិញ ​ជាមួយ​លទ្ធផល​ដែល​គេ​ជួយ​ក្រុម Bayern ​យក​បាន​១​ពិន្ទុ​នេះ ​គឺ​ធ្វើ​ឱ្យ​ក្រុម​មួយ​នេះ​នៅ​ឈរ​កំពូល​តារាង​ដដែល ​ដោយ​មាន​១២​ពិន្ទុ​ឆ្លង​កាត់​៦​ប្រកួត។

​ក្រុម Bayern Munich ​នា​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ​ក៏​ធ្វើ​មិន​សូវ​បាន​ល្អ​ដែរ។ ពួកគេ​លេង​ស្មើ ​និង​ឈ្នះ ​មិន​អាច​រក្សា​ការ​យក​បាន​៣​ពិន្ទុ​រហូត​នោះ​ទេ៕