ហាត់​ជាមួយ​ឪ បែរ​ទៅ​ចែចូវ​កូន​គ្រូ នេះ​កីឡាករ ៣ រូប បញ្ឆេះភ្លើង​ស្នេហ៍​ជាមួយ​កូន​ស្រី​អ្នកចាត់ការ

ហុត​ទឹក​សម្លឹង​កាក!!! មិន​ត្រឹម​តែ​ក្រេប​ជញ្ជក់​បទពិសោធន៍ ចំណេះដឹង​នានា​ពី​គ្រូ​បង្វឹក​របស់​ខ្លួន​នោះ​ទេ តែ​កីឡាករ ៣ រូប​ ដែល CTS SPORT កំពុង​បង្ហាញ​ ថែម​ទាំង​ឆ្លៀត​បង្កាត់​ភ្លើង​ស្នេហ៍ ហែ​ក្បួន​រៀប​អន្ទាក់​ថ្ពក់​យក​បេះដូង​កូន​ស្រី​គ្រូ​របស់​ពួក​គេ​ ដល់​បាន​សម្រេច​ទៀត​ផង៖

៣) Sergio Aguero

Sergio Leonel Aguero del Castillo អតីតកាល​ធ្លាប់​ជា​កីឡាករ​អាជីព ឈរ​ជើង​ឲ្យ​ក្លឹប Man City/Barcelona និង​ជម្រើស​ជាតិ​អាហ្សង់ទីន។ វិល​ត្រលប់​ទៅ​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០១០ ក្នុង​ប្រទេស​អាហ្រ្វិក​ខាង​ត្បូង ពេល​នោះ​ក៏​មាន​វត្តមាន​គេ​ផង​ដែរ ក្រោម​ការ​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Diego Maradona។

បើ​ទោះ​បី​បរាជ័យ​លើ​ទីលាន ​ក្រោម​ថ្វី​ជើង​អាល្លឺម៉ង់ ០-៤ នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ តែ​ងាក​ទៅ​ជីវិត​ក្រៅ​ទីលាន Aguero បែរ​ជោគជ័យ​យ៉ាង​ឆាប់​រហ័ស ជាមួយ​កូន​ស្រី​អ្នកចាត់ការ​ខ្លួន។ ចាប់ផ្តើម​ចែចូវ​ដល់​បាន​រៀបការ​ក្នុង​ឆ្នាំ ២០០៨ ជាមួយ​កូន​ស្រី​ទី​ពីរ​របស់​វីរបុរស​អាហ្សង់ទីន មាន​ឈ្មោះ Gianinna Maradona។ រំលង​មួយ​ឆ្នាំ​បន្ទាប់ អ្នក​ទាំង​ពីរ​បង្កើត​បាន​កូន​ប្រុស​មួយ នៅ​ប្រទេស​អេស្ប៉ាញ គឺ Benjamin តែ​សោកស្តាយ​ចំណង​ស្នេហ៍​មួយ​នេះ ឆ្លង​រួម​គ្នា បាន​ត្រឹម​មួយ​រយៈ​ពេល​ខ្លី ពោល​ដល់​ឆ្នាំ ២០១២ ក៏​ឈាន​ដល់​ការ​លែងលះ។

២) Sunil Chhetri

ជឿ​ថា​មាន​គ្នា​យើង​តិច​ណាស់ ដែល​បាន​ដឹង​អំពី​រឿងរ៉ាវ​កីឡាករ​កំពូល​របស់​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌា រៀបការ​ជាមួយ​នឹង​កូន​ស្រី​អ្នកចាត់ការខ្លួនឯង។ Chhetri ដែល​ជា​ប្រធាន​ក្រុម​ទាំង​នៅ​ក្លឹប​និង​ជម្រើស​ជាតិ ក៏​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ផង​ដែរ ដូច​បច្ចុប្បន្ន​នេះ កំពុង​រក្សា​កំណត់ត្រា​ជា​កីឡាករ​នៅ​ឈរ​ជើង រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ឲ្យ​ជម្រើស​ជាតិ លំដាប់​ទី ៣ បន្ទាប់​ពី Cristiano Ronaldo និង Lionel Messi។

បក​ទៅ​ខែ​ធ្នូ ឆ្នាំ ២០១៧ ខ្សែ​ប្រយុទ្ធ​ជំនាញ​ជើង​ស្តាំ ក៏​ប្រកាស​ចូល​រោង​ជ័យ ជាមួយ​គូ​ស្នេហ៍ Sonam Bhattacharya ទាក់ទង​គ្នា​អស់​ពេល ១៣ ឆ្នាំ​មក​ហើយ។ នាង​ជា​កូន​ស្រី​បង្កើត​របស់​អ្នកចាត់ការ​លោក Subatra Bhattacharya ធ្លាប់​ដឹកនាំ​ក្លឹប Mohun Began ក៏​ដូច​ជា​បាន​បង្វឹក Chhetri ជា​កូនប្រសា​បច្ចុប្បន្ន​នេះ​ផង​ដែរ។

១) Donny van de Beek

ប្រែ​ឈ្មោះ​ពី​គ្រូ ប្តូរ​មក​ក្លាយ​ជា​ប៉ា​ក្មេក ដោយ van de Beek បាន​ហ្វឹកហាត់​ក្រោម​ការ​ដឹកនាំ​របស់​ជំនួយ​ការ​គ្រូ​បង្វឹក​លោក Dennis Bergkamp នៅ​ឯ​ក្លឹប Ajax អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ លុះ​ដល់​តែ​បាន​ជួប​ Estelle Deborah Bergkamp ជា​កូន​ស្រី​បង្កើត​របស់​គ្រូ ក៏​នាំ​ឲ្យ​កីឡាករ​ហូឡង់ បែក​គំនិត ចង់​ភ្ជាប់​និស្ស័យ​ជាមួយ Dennis លើស​ពី​ឈ្មោះ​ជា​គ្រូ​និង​សិស្ស។

Van de Beek បញ្ឆេះ​ស្នេហ៍​ជាមួយ Deborah ជា​នារី​មាន​អាយុ​បង​ខ្លួន​មួយ​ឆ្នាំ បាន​ជោគជ័យ​ត្រឹម​មួយ​រំពេច​កាល​ពី​ល្បាក់​ឆ្នាំ ២០១៩ ហើយ​ឥឡូវ​នាង​ក៏​ផ្លាស់​មក​រស់នៅ​ក្នុង​ទីក្រុង Manchester ជាមួយ​នឹង​មិត្ត​ប្រុស រួម​ទាំង​កូន​ដំបូង​ទើប​កើត ​នៅ​ខែ​មេសា ឆ្នាំ​ ២០២២ ជា​ចំណង​ដៃ​មួយ​ទៀត​ផង៕

ប្រភព៖ បរទេស​​