Cristiano Ronaldo គោរពដល់វិញ្ញាណក្ខន្ធម្ចាស់ក្សត្រី ហើយថាជាការបាត់បង់ដែលមិនអាចជំនួសបាន

ម្ចាស់ក្សត្រី Elizabeth II ដែលជាព្រះមហាក្សត្រិយានីដែលកាន់អំណាចយូរបំផុតរបស់ចក្រភពអង់គ្លេសបានសោយទិវង្គតនៅ Balmoral ក្នុងព្រះជន្មាយុ ៩៦ ព្រះវស្សា បន្ទាប់ពីសោយរាជ្យអស់រយៈពេល ៧០ ឆ្នាំ។

មហាក្សត្រិយានីបានសោយទិវង្គតដោយសន្តិវិធីនៅរសៀលថ្ងៃព្រហស្បតិ៍នៅឯវិមាននៅស្កុតឡេនរបស់ព្រះនាង ដែលជាកន្លែងដែលព្រះនាងបានចំណាយពេលច្រើនក្នុងរដូវក្តៅ។

Cristiano Ronaldo ​ធ្វើ​ការ​គោរព​វិញ្ញាណក្ខន្ធ​ដល់​ម្ចាស់​ក្សត្រី ​ខណៈ​ដែល​តារាឆ្នើម Man United ​ថាការបាត់បង់មហាក្សត្រិយានី ជាការ​បាត់បង់​ដែលមិនអាច​ជំនួស​បាន​។

គាត់បាននិយាយថា “ប្រាំពីរឆ្នាំនៃអាជីពរបស់ខ្ញុំដែលបានលេងនៅ Premier League ហើយនេះជារដូវកាលទី ៨ របស់ខ្ញុំដែលរស់នៅក្នុងប្រទេសអង់គ្លេស។

“ប៉ុន្មានមួយឆ្នាំកន្លងមកនេះ ខ្ញុំមានអារម្មណ៍ថាមានសេចក្តីស្រឡាញ់ដ៏ធំធេងចំពោះចក្រភពអង់គ្លេស និងចំពោះម្ចាស់ក្សត្រី ហើយគុណតម្លៃដំសំខាន់របស់ព្រះរាមហាក្សត្រិយានីកន្លងមក​ នឹងស្ថិតនៅជារាងដរាបចំពោះប្រជាជនអង់គ្លេសជារៀងរហូត។

“ខ្ញុំសូមគោរពចំពោះអនុស្សាវរីយ័របស់ព្រះនាង ហើយខ្ញុំសូមធ្វើការកាន់ទុក្ខចំពោះការបាត់បង់ដែលមិនអាចជំនួសបានជាមួយនឹងប្រទេសដែលខ្ញុំបានរៀនហៅថាជាផ្ទះ។

“ការសោកស្តាយ និងការបួងសួងរបស់ខ្ញុំនៅជាមួយគ្រួសាររាជវង្ស”៕

ប្រភព៖ បរទេស