Barcelona ​ចង់​ប្រើ​ផ្លូវ​ច្បាប់ ​ទាមទារ​៤០​លាន​អឺរ៉ូ​ពី AT Madrid ​ករណី Griezmann

ក្រុម FC Barcelona ​ចង់​ប្រើ​ប្រាស់​ផ្លូវ​ច្បាប់​ហើយ​ដើម្បី​ទាមទារ​ប្រាក់​៤០​លាន​អឺរ៉ូ​ពី​ក្រុម Atletico Madrid ​ចំពោះ​ករណី​ដែល​ពួកគេ​ខ្ចី​ជើង Antonio Griezmann ​ទៅ។

​ខ្សែ​ប្រយុទ្ធ​វ័យ​៣១​ឆ្នាំ​បាន​ចូល​រួម​ជាមួយ​ក្រុម AT Madrid ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​២​រដូវ​កាល​ចាប់​តាំង​ពី​ឆ្នាំ​២០២១​មក ​ដោយ​ក្នុង​នោះ​មាន​លក្ខខណ្ឌ​ត្រូវ​ទិញ​ផ្ដាច់​ផង​ដែរ ប្រសិន​បើ​ខ្សែ​ប្រយុទ្ធ​បារាំង​នេះ​អាច​ជួយ​ក្រុម​បាន​ច្រើន​និង​លេង​បាន​៥០​%​នៃ​ប្រកួត។ ​ដោយ​តម្លៃ​ដែល​ក្រុម AT Madrid ​ត្រូវ​បង់​ដើម្បី​ទិញ​ផ្ដាច់​នោះ​គឺ​៤០​លាន​អឺរ៉ូ។

​តែ​យ៉ាង​ណា​នា​រដូវ​កាល​នេះ​ដែល​ជា​រដូវ​កាល​ចុង​ក្រោយ​នៃ​កុងត្រា​នោះ ​ក្រុម AT Madrid ​ហាក់​មិន​ដាក់​ឱ្យ​កីឡាករ​បារាំង​បាន​លេង​ច្រើន​នោះ​ទេ ពោល​គឺ​ដូរ​ចូល​រហូត​ចាប់​ពី​នាទី​៦០​ឡើង​ទៅ។ ដោយ​នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​នៅ​រដូវ​កាល​នេះ​គេ​មិន​ទាន់​លេង​បាន​ដល់​៥០​%​នោះ​ទេ ​ដូច្នេះ​ក្រុម AT Madrid ​ក៏​មិន​បាំ​បាច់​ត្រូវ​បង់​៤០​លាន​អឺរ៉ូ​ទៀត​ដែរ។

​ដោយសារ​តែ​មើល​ឃើញ​ថា​ក្រុម AT Madrid ​លេង​ល្បិច​បែប​នេះ​ហើយ ទើប​បាន​ជា​ក្រុម Barcelona ​មិន​យល់​ស្រប ​ហើយ​ចង់​ប្ដឹង​ទៅ​ក្រុម​នេះ​ដើម្បី​ទួទាត់​ប្រាក់​៤០​លាន​អឺរ៉ូ​ឱ្យ​គេ ​មិន​ត្រូវ​ប្រើ​ល្បិច​ខូច​នោះ​ទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT