Barcelona ​ក្លាយ​ជា​ក្រុម​ចំណាយ​ប្រាក់​ខែ​លើ​កីឡាករ​លំដាប់​ទី​២​នៅ​អេស្ប៉ាញ​

​ត្បិត​តែ​រង​គ្រោះ​ដោយសារ​វិបត្តិសេដ្ឋកិច្ច​មែន ប៉ុន្តែ​ពេល​នេះ​ក្រុម​អ្នក​មាន​បុណ្យ Barcelona ​បាន​រើ​បំរាស់​ខ្លួន​វិញ​បាន​ហើយ ​ដោយ​ពួកគេ​ក្លាយ​ជា​ក្លឹប​ចំណាយ​ប្រាក់​ខែ​លើ​កីឡាករ​ច្រើន​លំដាប់​ទី​២​នៅ​អេស្ប៉ាញ។

 

​កាល​ពី​ខែ​មករា​ដើម​ឆ្នាំ​២០២២​នេះ ​ក្រុម Barcelona ​មាន​កម្រិត​ប្រាក់​ចំណាយ​លើ​ប្រាក់​ខែ​កីឡាករ​ត្រឹម​តែ​១២៥​លាន​ផោន​ប៉ុណ្ណោះ ដែល​នេះ​ជា​កម្រិត​មួយ​ទាប​មែនទែន។ តែ​នៅ​ពេល​នេះ ​ក្រុម​របស់​លោក Xavi ​បាន​ហក់​ឡើង​មក​ចំណាត់​ថ្នាក់​លេខ​២​នៅ​អេស្ប៉ាញ​វិញ ​ដោយ​មាន​កម្រិត​ចំណាយ​លើ​ប្រាក់​ខែ​ដល់​ទៅ ​៥៦៩​លាន​ផោន​ឯ​ណោះ។ ​ក្រុម​លេខ​១ ​នៅ​តែ Real Madrid ​ដដែល ​ដែល​ចាយ​អស់​៥៩២​លាន​ផោន។ ​

​ការ​ទទួល​បាន​ចំណូល ​រហូត​ដល់​ហ៊ាន​ចំណាយ​យ៉ាង​ច្រើន​នេះ ក៏​ព្រោះ​តែ​ក្រុម Barcelona ​បាន​ប្រើប្រាស់​ក្បាច់​ចុង​ក្រោយ​របស់​ពួកគេ​ដើម្បី​នាំ​យក​ចំណូល​ចូល​ក្លឹប​វិញ។ ​កាល​ពី​ពេល​កន្លង​ទៅ​នេះ ​ក្រុម Barcelona ​បាន​លក់​សិទ្ធិ​ផ្សាយ​តាម​ទូរទស្សន៍​ដល់​ក្រុមហ៊ុន​ដទៃ​ដល់​ទៅ​២៥​ឆ្នាំ ​និង​មាន​លក់​សិទ្ធិ​លើ​ស្លាក​សញ្ញា​នៅ​កីឡដ្ឋាន Camp Nou ​ថែម​ទៀត។ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT