លោក Fabio Capello ៖ Ancelotti ​ជា​គ្រូ​បង្វឹក​អ៊ីតាលី​ល្អ​បំផុត​

​លោក Fabio Capello ​អតីត​គ្រូ​បង្វឹក AC Milan ​និង Real Madrid ​បាន​ហៅ​លោក Carlo Ancelotti ​ថា​ជា​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​មាន​តាក់តិច​ខ្លាំង​បំផុត​ហើយ។

Ancelotti ​បាន​ចូល​មក​ដឹក​នាំ​ក្រុម Real Madrid ​នេះ​២​ដង​មក​ហើយ ​ខណៈ​ដែល​បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ថា​លោក​កំពុង​ធ្វើ​ឱ្យ​ក្រុម​អធិរាជ​ស​កាន់​តែ​ល្អ​ប្រសើរ​ឡើង ​និង​គ្រប់គ្នា​សុទ្ធ​​តែ​សរសើរ​ទាំង​អស់។ ជាក់​ស្ដែង​នៅ​រដូវ​កាល​មុន​នេះ ​ឈ្នះ​ទាំង​ពាន​រង្វាន់ La Liga ​និង UEFA Champions League ​។ ​ស្រប​ពេល​នៅ​រដូវ​កាល​នេះ​ក៏​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ថែម​ទៀត​។

​ដោយសារ​តែ​ដឹក​នាំ​ក្រុម​បាន​យ៉ាង​ល្អ​នេះ​ហើយ ទើប​បាន​ជា​លោក​ Fabio Capello ​បាន​ចាត់​ទុក​លោក Ancelotti ​ថា​ជា​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​ល្អ​បំផុត​ហើយ។ ​ដោយ​លោក​បាន​ចាត់​ថ្នាក់​គ្រូ​បង្វឹក Real Madrid ​ខាង​លើ​នេះ​ល្អ​ជាង​គ្រូ​បង្វឹក​ដទៃ​ទៀត​ដូចជា Arrigo Sacchi, Giovanni Trapattoni ​និង​ Marcello Lippi ​ផង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT