Tite ​មិន​កោះ​ហៅ Jesus ​ដែល​កំពុង​ឡើង​ជើង​ចូល​ជម្រើស​ជាតិ​

​លោក Tite ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ​បាន​បញ្ចេញ​ឈ្មោះ​កីឡាករ​ដែល​ត្រូវ​ប្រមូល​ផ្ដុំ​ត្រៀម​ប្រកួត​មិត្តភាព​នា​ចុង​ខែ​នេះ​ហើយ។

​តែ​ក្នុង​បញ្ជី​ឈ្មោះ​មិន​មាន​កីឡាករ​កំពុង​ឡើង​ជើង Jesus ​របស់​ក្រុម Arsenal ​ឡើយ។ ​ក្រៅ​ពី​កីឡាករ​ម្នាក់​នេះ​ហើយ ​សមាជិក​២​នាក់​ទៀត​ដែល​លេង​ល្អ​នៅ Arsenal ​ដែរ​នោះ​គឺ Gabriel Martinelli ​និង​ Gabriel Magalhaes ​ក៏​មិន​មាន​ឈ្មោះ​ដូច​គ្នា។ ​តែ​បញ្ជី​ឈ្មោះ​ជម្រើស​ជាតិ​ប្រេស៊ីល​នេះ គឺ​គ្រាន់​តែ​ជា​បញ្ជី​ឈ្មោះ​សម្រាប់​លេង​មិត្តភាព​ទល់​ក្រុម​ហ្គាណា និង​ទុយណេស៊ី​ប៉ុណ្ណោះ។ ​សម្រាប់​បញ្ជី​ឈ្មោះ​ត្រៀម​លេង FIFA World Cup 2022 ​វិញ​នៅ​មិន​ទាន់​ចេញ​នៅ​ឡើយ​ទេ។

​តែ​នេះ​ក៏​ជា​សញ្ញា​ល្អ​វិញ​ដែរ​សម្រាប់​ក្រុម Arsenal ​ព្រោះ​សមាជិក​សំខាន់​ក្នុង​ក្រុម​៣​នាក់​នេះ​មិន​ជាប់​ជម្រើស​ជាតិ ​នោះ​ពួកគេ​អាច​បន្ដ​ហ្វឹកហាត់​បន្ថែម​ប្រមូល​កម្លាំង​បាន។ ​នៅ​ពេល​នេះ Arsenal ​កំពុង​ឈរ​នៅ​កំពូល​តារាង Premeir League ​ស្រាប់ ដូច្នេះ​ពួកគេ​នឹង​មាន​ឱកាស​ច្រើន​ហើយ៕