Emmanuel Petit ជាអតីតកីឡាករនៅ Premier League មួយរូប បានបង្ហាញការយល់ឃើញអំពីស្ថានភាពក្លឹបកាំភ្លើងធំ Arsenal ថាបន្តមានភាគរយខ្ពស់ក្នុងការលើកពានរង្វាន់ តែឱកាសនេះ ក៏ផ្សារភ្ជាប់ទៅនឹងការនាំយកកីឡាករនៅទីផ្សារដោះដូរខែមករាផងដែរ។
មើលឃើញចន្លោះប្រហោងដែលថា ការយក Arthur Melo ពុំមែនជាដំណោះស្រាយដ៏សមគួរទេ ផ្ទុយទៅវិញ គួរតែយកកីឡាកររួមលីគ PL នៅឯក្លឹប Brighton។ លោក Petit និយាយ៖ “ខ្ញុំដឹងពួកគេក៏កំពុងសន្លឹងចង់បាន ការដឹកបាល់ដ៏ល្អមួយ រវាងតំបន់បម្រើទៅប្រយុទ្ធ ហើយបើខ្ញុំជា Edu [នាយកផ្នែកកីឡា] ម្ល៉េះនឹងដាក់សំណើចរចា Alexis Mac Allister ពី Brighton មិនខាន ខ្ញុំពេញចិត្តគេខ្លាំងណាស់”។
លោកបន្ត៖ “ពេលនេះ Arsenal កំពុងឈរលេខ ១ នៅតារាង គឺពួកគេជាបេក្ខភាពដ៏ធំមួយ ហើយបានពង្រឹងច្រើនធៀបនឹងរដូវកាលមុនៗ តែក៏ត្រូវការ ការលេងឲ្យល្អជាងនេះផងដែរ ទល់នឹងក្លឹបធំៗ យ៉ាងណាទាំងអត្តចរិត ឆន្ទៈកីឡាករនៃក្លឹបទាំងមូល គឺយើងមិនធ្លាប់បានឃើញពីមុនមក ដូច្នេះហើយបើអាចផ្តួលក្លឹបធំបានទៀត នោះម្ចាស់ពានប្រាកដជា Arsenal មិនខាន”។
រំឭកឲ្យដឹង កាលពីយប់មិញក្លឹបដឹកនាំដោយលោក Mikel Arteta ក៏ទើបតែយកឈ្នះ ២-១ ទោលើ FC Zurich នៅវគ្គសន្សំពិន្ទុក្នុងពូល Europa League។ ប្រកួតបន្ទាប់របស់ពួកគេ កំណត់ត្រូវប៉ះ Everton នៅយប់ថ្ងៃអាទិត្យ ម៉ោង ០៨:០០ នាទី មានផ្សាយផ្ទាល់លើទំព័រ CTS SPORT៕
ប្រភព៖ Metro


