កីឡាករ Liverpool រូប​នេះ​ក្រអឺតក្រទម​ណាស់ គេ​ល្មម​ដល់​ពេល​សម្រាក​ហើយ

ភ្នាក់ងារ​រត់ការ​លោក Rob Segal បាន​ជំរុញ​ឲ្យ​លោក Jurgen Klopp គួរ​ទម្លាក់​ Trent Alexander-Arnold ចេញ​ពី​ជម្រើស​ ១១ នាក់​ដំបូង ដើម្បី​ស្តារ​ស្ថានការណ៍​ក្លឹប​ត្រលប់​មក​វិញ។ ជា​ការ​ពិត ហង្ស​បាន​បរាជ័យ​ស្ពឹក​មុខ ១-៤ ក្រោម​ថ្វី​ជើង Napoli ហើយ​ក្នុង​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​ក៏​ធ្វើ​មិន​បាន​ល្អ ឈរ​នៅ​លេខ ៧ ឯ​ណោះ។

Segal លើក​ឡើង៖ “Liverpool មាន​បញ្ហា​ចម្បង ត្រង់​កីឡាករ​របួស​គរ​ជើង ហើយ​សំខាន់​កីឡាករ​ក្នុង​ក្រុម​ដូច​ជា Trent Alexander-Arnold នេះ​សោត គេ​គួរ​ទទួល​បាន​ពេលវេលា​សម្រាក​ឲ្យ​យូរ​បន្តិច​ហើយ ក៏​ដោយសារ​តែ​គេ​មាន​ចរិត​ក្រអឺតក្រទម​គេ​អាង​ខ្លួន​ឯង ទោះ​ធ្វើ​មិន​បាន​ល្អ ក៏​នៅ​បន្ត​ទទួល​បាន​ឱកាស​ដែរ ដូច្នេះ​មិន​ថា​ខុស​ត្រូវ គេ​ជឿ​សប្តាហ៍​បន្ទាប់​នឹង​គង់​តែ​បាន​លេង”។

លោក​បន្ត៖ “របៀប​ដែល​គេ​លេង​គឺ​ប្រយុទ្ធ​ខ្លាំង​ជាង​ការពារ​ពេល​នេះ សឹង​តែ​ពេល​ខ្លះ គេ​អត់​ព្រម​រត់​ត្រលប់​មក​ក្រោយ​វិញ ត្រង់​ហ្នឹង​ហើយ​ជា​ចំណុច​ខ្សោយ គឺ​ការ​ដែល​មិន​បត់បែន​រហ័ស​ទៅ​តាម​ស្ថានភាព នាំ​ឲ្យ​ក្រុម​របស់​លោក Klopp ធ្លាក់​ទម្រង់​លេង​ខុស​ពី​ពេល​មុន”។

រំឭក​ឲ្យ​ដឹង កីឡាករ​វ័យ ២៣ ឆ្នាំ​នៅ​រដូវ​កាល​ថ្មី បង្ហាញ​ខ្លួន​ឲ្យ​ Liverpool ៨ ប្រកួត រក​បាន ២ គ្រាប់ ឈរ​ជើង​លើ​ទីលាន ៦៤៧ នាទី។ ប្រកួត​បន្ទាប់ Liverpool ត្រូវ​ណាត់​ជួប Wolves នៅ​ទឹកដី​ខ្លួន​ឯង នា​វេលា​ម៉ោង ០៩:០០ នាទី​យប់​ថ្ងៃ​សៅរ៍ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS SPORT៕

ប្រភព៖ Sportskeeda