ម្ចាស់​ក្លឹប​ប្រាប់​ឲ្យ Aubameyang កុំ​បារម្ភ​អំពី​តំណែង​ខ្លួន ដ្បិត​គ្មាន​អតីត​គ្រូ​សំណព្វ Tuchel

ដូច​ប្រិយមិត្ត​បាន​ដឹង​ហើយ ហេតុផល​ដែល Pierre-Emerick Aubameyang ជ្រើស​ការ​ផ្ទេរ​ចេញ​ពី Barcelona មក​ចុះចូល​នៅ Chelsea ក៏​ជឿ​ថា ដោយសារ​ពាក់ព័ន្ធ​នឹង​វត្តមាន​លោក Thomas Tuchel ធ្លាប់​ជា​អតីត​គ្រូ​ចាស់​កាល​នៅ Dortmund ផង​ដែរ។ ជា​ការ​ពិត​ពួក​គេ​ទាំង​ពីរ​ធ្លាប់​រួម​ក្លឹប​តែ​មួយ តាំង​ពី​នៅ​ទឹកដី​អាល្លឺម៉ង់ ហើយ​ក៏​ទទួល​បាន​ជោគជ័យ​គួរ​សម។

លុះ​មក​ដល់ Chelsea ភ្លាម កីឡាករ​ហ្គាបុង​លើក​ឡើង​ភ្លែត ថា រីករាយ​នឹង​បាន​សហការ​ជាមួយ​គ្រូ​សញ្ជាតិ​អាល្លឺម៉ង់​ជា​ថ្មី លុះ​រំលង​តែ​មួយ​ប្រកួត​ដំបូង ក៏​ស្រាប់​ក្លឹប​ប្រកាស​ដក​តំណែង​លោក Tuchel ភ្លែត។ ការ​ចាកចេញ​នេះ ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ខ្លាច​ក្រែង​ខ្សែ​ប្រយុទ្ធ​ប្រអប់​មិន​ទទួល​បាន​ឱកាស ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី។

បើ​តាម​សារព័ត៌មាន The Telegraph បាន​ចុះ​ផ្សាយ ម្ចាស់​ក្លឹប​ Chelsea បាន​បញ្ជាក់​ច្បាស់​មក​កាន់​កីឡាករ Aubameyang ថា​ធានា​អំពី​ពេលវេលា​របស់​គេ​លើ​ទីលាន​ដដែល ដ្បិត​លោក Graham Potter មក​ដឹកនាំ​ជំនួស​វត្តមាន​អតីត​គ្រូ​សំណព្វ​របស់​គេ​ក៏​ពិត​មែន។

ទៅ​មើល​ទម្លាប់​ដឹកនាំ​របស់​គ្រូ​សញ្ជាតិ​អង់គ្លេស​បន្តិច ជាមួយ Brighton រមែង​លេង​ប្រព័ន្ធ ៣-៥-២ ដូច្នេះ​បើ​បន្ត​យុទ្ធសាស្រ្ត​នេះ ជាមួយ​ក្លឹប​ម្ចាស់ដី Stamford Bridge នោះ​ប្រហែល​មាន​ភាគរយ​នឹង​ដាក់ Aubameyang ឲ្យ​លេង​ខាង​លើ ជាមួយ Raheem Sterling ក៏​ថា​បាន៕

ប្រភព៖ The Telegraph