ផាន់ សិង្ហៈ ​របួស​ធ្ងន់ ​ស្រាំ​ឆ្អឹង​ជើង ​ក្រោយ​ព្យាយាម​ទាត់​ ឃីម ឌីម៉ី

​ក្នុង​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ថ្នាល​យុវជន​កាល​ពី​ម្សិលមិញ​នេះ ​កីឡាករ ផាន់ សិង្ហៈ ​ត្រូវ​បាន​អាជ្ញាកណ្ដាល​បញ្ឈប់​ត្រឹម​ទឹក​ទី​១ ​ក្រោយ​ពី​រូបគេ​មាន​បញ្ហា​របួស​ស្រាំ​ឆ្អឹង​ជើង​មិន​អាច​ប្រកួត​ទៀត​បាន​។

​ផាន់ សិង្ហៈ ​ប្រកួត​ជាមួយ ឃឹម ឌីម៉ី ​ដណ្ដើម​ប្រាក់​លាន​កាល​ពី​ម្សិលមិញ​នេះ។ ​ថ្នាល​យុវជន​ទាំង​ពីរ​នាក់​នេះ ​សុទ្ធ​តែ​កំពុង​ឡើង​កូដ​ដូច​គ្នា តែ​គួរ​ឱ្យ​សោកស្ដាយ​ក្នុង​ការ​ប្រកួត​នៅ​ត្រឹម​ទឹក​ទី​១ ​សិង្ហៈ ​មាន​បញ្ហា​របួស​ទៅ​ហើយ ​មិន​អាច​បន្ដ​ប្រកួត​ទៀត​បាន​ទេ។ ​ប្អូន​ប្រុស ​របស់ ពេជ្រ សម្បត្តិ ​រូប​នេះ​បាន​រង​របួស​ស្រាំ​ឆ្អឹង​ជើង ​ដោយសារ​តែ​គេ​ព្យាយាម​ទាត់​ទៅ​លើ ឌីម៉ី ខ្លាំង​ពេក។

 ​ឃឹម ឌីម៉ី ​និង ផាន់ សិង្ហៈ (ខោខៀវ)

​ខណៈ​ដែល​របួស​ធ្ងន់​កើត​ឡើង​អំឡុង​ការ​ប្រកួត​នេះ​ដែរ ​ដៃ​គូ​របស់​គេ ពោល​គឺ​កីឡាករ ឃឹម ឌីម៉ី ​ក៏​បាន​សម្ដែង​ការ​សោកស្ដាយ​ផង​ដែរ​ក្នុង​នាម​ជា​កីឡាករ​ប្រដាល់​ដូច​គ្នា។ ​ប្អូន​ប្រុស​របស់ ឌីម៉ា ​បាន​អះអាង​ថា​ខ្លួន​គ្មាន​ចេតនា​ចង់​ឱ្យ​រឿង​នេះ​កើត​ឡើង​ទេ តែ​នៅ​លើ​សង្វៀន​គ្រប់​យ៉ាង​មិន​អាច​ដឹង​មុន​បាន​ឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT