Son ​ថា ​សំណាង​មិន​ទាន់​មាន ទើប​រក​គ្រាប់​បាល់​មិន​ទាន់​បាន​

​ខ្សែ​ប្រយុទ្ធ Son Heung-min ​បាន​និយាយ​ថា​ការ​មិន​អាច​រក​គ្រាប់​បាល់​បាន​នា​ដើម​រដូវ​កាល​នេះ ក៏​ព្រោះ​តែ​សំណាង​មិន​ទាន់​មាន​ខាង​ខ្លួន​នៅ​ឡើយ។

​Son ​កីឡាករ​កូរ៉េ​ខាង​ត្បូង​ជា​ម្ចាស់​ស្បែក​ជើង​មាស​កាល​ពី​រដូវ​កាល​មុន​នៅ​ក្របខណ្ឌ English Premier League ​។ ​តែ​នៅ​រដូវ​កាល​នេះ​វិញ ​រូបគេ​នៅ​មិន​ទាន់​រក​បាន​១​គ្រាប់​នៅ​ឡើយ​ទេ ​ក្នុង​ការ​បង្ហាញ​ខ្លួន​៧​ប្រកួត​មក​នេះ តែ​យ៉ាង​ណា​លោក Conte ​អ្នក​ចាត់ការ​ក្រុម​នៅ​ផ្ដល់​ទំនុក​ចិត្ត​ដាក់​គេ​ឱ្យ​លេង​ដដែល។ ដោយ​អ្នក​ចាត់ការ​រូប​នេះ​អះអាង​ថា​លោក​មិន​បារម្ភ​ចំពោះ​សមត្ថភាព​និង​ទម្រង់​លេង​របស់ Son ​ឡើយ។ គេ​នៅ​តែ​ទទួល​បាន​ឱកាស​លេង​ជា​និច្ច ទោះ​មិន​ទាន់​អាច​រក​គ្រាប់​បាល់​បាន​ក៏​ដោយ។

​ជាមួយ​គ្នា​នេះ​ដែរ ​សាមី​ខ្លួន​ក៏​អះអាង​ថា​សំណាង​មិន​ទាន់​មក​ដល់​គេ​ឡើយ ទើប​ប៉ុន្មាន​ប្រកួត​មក​នេះ​មិន​អាច​រក​គ្រាប់​បាល់​បាន​។ ​តែ​នៅ​ពេល​ខាង​មុខ គេ​នឹង​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​រក​គ្រាប់​បាល់​ឱ្យ​ក្រុម។ ​ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​ក៏​បន្ថែម​ទៀត​ថា នៅ​ពេល​នេះ​មិន​មែន​ជា​ពេល​គិត​ថា​នរណា​រក​បាន​ឬ​មិន​បាន​ទេ សំខាន់​ក្រុម Spurs ​ឈ្នះ​ការ​ប្រកួត ​និង​កំពុង​លេង​សហការ​គ្នា​បាន​ល្អ៕ ​