ឥណ្ឌូណេស៊ី ​កំពុង​ព្យាយាម​យក​កីឡាករ​ហុល្លង់​៧​នាក់​ចូល​ជម្រើស​ជាតិ​

​ក្រុម​ឥណ្ឌូណេស៊ី ​កំពុង​ព្យាយាម​ដាក់​បញ្ចូល​កីឡាករ​ហុល្លង់​៧​នាក់​ចូល​ក្នុង​ជម្រើស​ជាតិ​របស់​​ខ្លួន ដើម្បី​ត្រៀម​លេង​ពាន​រង្វាន់ U20 FIFA World Cup ​ដែល​ពួកគេ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

​U20 World Cup 2023 ​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ​U20 ​របស់​ប្រទេស​នេះ​នឹង​ទទួល​បាន​កៅអី​មួយ​ផង​ដែរ​ដើម្បី​ចូល​លេង​ពាន​រង្វាន់​កម្រិត​អន្ដរជាតិ​នេះ។ ​ដើម្បី​ត្រៀម​ខ្លួន​ឱ្យ​បាន​ល្អ​និង​អាច​ប្រកួត​ប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ផ្សេង​ៗ​ជា​ពិសេស​នៅ​អឺរ៉ុប​នោះ ​ប្រធាន​សហព័ន្ធ​ឥណ្ឌូណេស៊ី ​មាន​គម្រោង​បញ្ចូល​កីឡាករ​សញ្ជាតិ​ហុល្លង់​៧​នាក់​នៅ​ក្នុង​ក្រុម U20 ​របស់​ឥណ្ឌូណេស៊ី។ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ឱ្យ​ក្រុម U20 ​ឥណ្ឌូណេស៊ី ​មាន​កម្រិត​លេង​ខ្លាំង ​អាច​ប្រជែង​ជាមួយ​ក្រុម​ដទៃ​បាន។

​យ៉ាង​ណាមិញ ​ប្រភព​នៅ​ឥណ្ឌូណេស៊ី បាន​អះអាង​ថា​រហូត​មក​ដល់​ពេល​នេះ​២​នាក់​ក្នុង​ចំណោម​៧​នាក់​ដែល​ពួកគេ​ចង់​បាន​នោះ ​យល់​ព្រម​ចូល​សញ្ជាតិ​ឥណ្ឌូណេស៊ី​ហើយ។ ​ដោយ​ឡែក​នៅ​សល់​៥​នាក់​ទៀត ​កំពុង​ចរចា​នៅ​ឡើយ ​ដោយ​ភាគី​ឥណ្ឌូណេស៊ី​នឹង​ទៅ​ចរចា​ជាមួយ​ក្រុម​គ្រួសារ​របស់​កីឡាករ​ផ្ទាល់​ដើម្បី​សម្រេច​ការ​ចូល​សញ្ជាតិ​នេះ៕