ប្រដាល់ Kun Khmer All Stars ​នឹង​ត្រលប់​មក​វិញ​នៅ​ថ្ងៃ​៣០​តុលា​នេះ​

​កម្ម​វិធី​ប្រដាល់​គុន​ខ្មែរ Kun Khmer All Stars ​នឹង​ត្រលប់​មក​បម្រើ​អ្នក​គាំទ្រ​វិញ​ជាមួយ​រដូវ​កាល​ទី​៥​របស់​ខ្លួន ​នៅ​ថ្ងៃ​ទី​៣០​ខែ​តុលា​ឆ្នាំ​២០២២​ខាង​មុខ​នេះ​។

​បើ​តាម​ការ​បញ្ជាក់​របស់​លោក សន អេលីត ​ដែល​ជា​អ្នក​ផ្ដួចផ្ដើម​កម្មវិធី​ខាង​លើ​នេះ​បាន​អះអាង​ថា​ក្រុម​ការងារ​របស់​លោក​បាន​សម្រេច​ចិត្ត​បង្កើត​កម្មវីធី​នេះ​ឡើយ ​ក្រោយ​ពី​មាន​ការ​ចូល​រួម​ពី​សំណាក់​បង​ប្អូន​ប្រជា​ពលរដ្ឋ ​និង​ម្ចាស់​ជំនួយ​ជា​ច្រើន។ ​ការ​ប្រកួត​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ​នឹង​កាន់​តែ​ធ្វើ​ឱ្យ​បងប្អូន​សប្បាយ​ភ្នែក​ទស្សនា​ថែម​ទៀត ជាមួយ​គូ​ពិសេស​ៗ​ជា​ច្រើន​នាក់​លំដាប់​ប្រទេស​តែ​ម្ដង។

​ក្រៅ​ពី​ការ​ប្រកួត Kun Khmer All Star ​នេះ​ទៅ ​លោក​ក៏​បាន​អះអាង​ថា​នឹង​មាន​ការ​ប្រកួត​ថ្នាល​គុន​ខ្មែរ​បន្ថែម​ទៀត​ផង​ដែរ។ ដោយ​កម្មវិធី​ដែល​ដាក់​ឈ្មោះ​ថា​ពន្លក​គុន​ខ្មែរ ​នឹង​ធ្វើ​ឡើង​នៅ​ខែ​តុលា​ឆ្នាំ​២០២២​ខាង​មុខ​នេះ​ដូច​គ្នា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT