Ten Hag ឆ្លើយបែបណា ពេលគេសួររឿងជម្រើស ១១ នាក់ដំបូងរបស់ Cristiano Ronaldo?

Erik ten Hag ជឿជាក់ថា Cristiano Ronaldo អាចដណ្តើមយកតំណែងរបស់គាត់ក្នុងក្រុមដំបូងរបស់ Manchester United បើទោះបីជាប្រធានក្រុមព័រទុយហ្គាល់រូបនេះមិនសូវបានចូលលេងជម្រើស ១១ នាក់ដំបូង ចាប់តាំងពីអ្នកចាត់ការថ្មីបានមកដល់ Old Trafford នៅរដូវក្តៅក៏ដោយ។

Ronaldo ស្ថិតនៅ​កៅអី​បម្រុង​ក្នុង​​បួន​ប្រកួត​ចុង​ក្រោយ​របស់បិសាច​ក្រហម ដែល​ប្រកួតទាំង​អស់នេះ​បាន​បញ្ចប់​ដោយ​ការ​ឈ្នះ​សម្រាប់​ក្រុម Ten Hag ប៉ុន្តែ​កីឡាករ​វ័យ ៣៧ ឆ្នាំ​រូប​នេះ​អាច​នឹងវិល​ទៅ​កាន់​ជម្រើស​ដំបូង​ឡើងវិញ សម្រាប់ការប្រកួត Europa League នៅថ្ងៃព្រហស្បតិ៍ជាមួយ Real Sociedad។Ten Hag (ត្រូវបានសួរថាតើ Ronaldo ត្រៀមខ្លួនរួចរាល់ហើយឬនៅសម្រាប់ជម្រើស ១១​ នាក់ដំបូង)៖

“គាត់បានចាប់ផ្តើមហើយទល់នឹង Brentford។”

អ្នកកាសែត៖ “ប៉ុន្តែចាប់ពីពេលនោះមក មិនដែលទេ”

“ចាប់ពីពេលនោះមក មិនដែលទេ ប៉ុន្តែ​គាត់​បានត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចាប់​ផ្តើមដំបូង​នៅ​ទីនេះ។”អ្នកកាសែត៖ “តាមអាយុរបស់គាត់ និងតម្រូវការរបស់អ្នកលើមុខតំណែងនេះ តើអ្នកអាចមើលឃើញគាត់ទេ តើវាអាចទៅរួចទេសម្រាប់គាត់ក្នុងការក្លាយជាខ្សែប្រយុទ្ធកណ្យាល សម្រាប់រដូវកាលនេះ?”

“ពិតប្រាកដ​ណាស់។” លោក Ten Hag ឆ្លើយ៕

ប្រភព៖ Marca