កាលពីថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៨ ម្សិលមិញនេះ សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី បានបង្ហាញបញ្ជីឈ្មោះកីឡាករសរុប ២៦នាក់ ដើម្បីធ្វើការប្រមូលផ្តុំហ្វឹកហាត់ ត្រៀមប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រើសជាតិម៉ាល់ឌីវ នៅថ្ងៃទី ២៤ មុនពួកគេចាកចេញមករាជធានីភ្នំពេញ។
គួររំលឹកថា សរុបទាំងប្រកួតនេះ វាគឺជាការប្រកួតមិត្តភាពលើកទី ៤ ហើយរបស់ក្រុមជម្រើសជាតិម៉ាឡេស៊ី គ្រាដែលកន្លងមក ចាញ់ឆាយនីសតៃប៉ិ ០-២ ឈ្នះកម្ពុជា ៣-១ ឈ្នះស្រីលង្កា ៤-១ និងចាញ់កៀហ្ស៊ីស៊ីស្ថាន ០-១ ។
តាមការឱ្យដឹងពីប្រភពដដែល គ្រូបង្វឹកម៉ាឡេស៊ី លោក Tan Cheng Hoe បានទាន់ធ្វើការប្រើប្រាស់កីឡាករមកពីក្លិប Perak ឡើយ ដោយអនុញ្ញាតឱ្យពួកគេត្រៀមខ្លួនប្រកួតវគ្គផ្តាច់ព្រ័ត្រ Malaysia Cup ទល់នឹងក្រុម Terengganu FC ចុងសប្តាហ៍នេះជាមុនសិន ។
ក្រោយពីប្រកួតមិត្តភាពជាមួយ ម៉ាល់ឌីវ ហើយ លោក Tan នឹងប្រកាសជាផ្លូវការនៃសមាសភាពកីឡាករ ២៣រូបចុងក្រោយ ដើម្បីប្រកួតក្នុងពានរង្វាន់ AFF Suzuki Cup 2018 ៕