U20 ​កម្ពុជា​ចាប់​ផ្ដើម​ហ្វឹកហាត់ ត្រៀម​ចេញ​ទៅ​លេង​ពាន ​AFC U20 CHAMPIONSHIP 2022

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​២០​ឆ្នាំ​​បាន​ចាប់​ផ្ដើម​ហ្វឹកហាត់​ហើយ ដើម្បី​ត្រៀម​ខ្លួន​ចេញ​ទៅ​លេង​ពាន​រង្វាន់ AFC U20 CHAMPIONSHIP 2022 ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៤ ខែកញ្ញា ឆ្នាំ​២០២២ ដល់​ថ្ងៃទី១៨ ខែ​កញ្ញា ឆ្នាំ២០២២ នៅប្រទេសតាជីគីស្ថាន។

​ជា​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​សំខាន់​កម្រិត​អន្ដរជាតិ​នេះ​ដែរ ​ក្រុម U20 ​កម្ពុជា​ម្សិលមិញ​នេះ​បាន​ណាត់​ក្រុម​ណាហ្គាវើល ​ដើម្បី​សាក​កម្លាំង ​និង​ផ្លាស់​ប្ដូរ​បច្ចេកទេស​គ្នា​ផង​ដែរ។ ​ដោយ​នេះ​ជា​ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​មួយ ​ក្រោយ​ពី​ក្រុម U20 ​កម្ពុជា​បាន​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​អស់​រយៈ​ពេល​ជាង​១​សប្ដាហ៍​មក​ហើយ។ ​ខណៈ​ដែល​សមាជិក​២៣​នាក់​ចុង​ក្រោយ​នៅ​យប់​មិញ​នេះ គឺ​ចេញ​ពី​តាម​បណ្ដា​ក្លឹប​ផ្សេង ​និង​ឃើញ​ថា​ពួកគេ​ក៏​ចាប់​ផ្ដើម​លេង​យល់​ចិត្ត​គ្នា​បណ្ដើរ​ៗ​ផង​ដែរ។

​រំលឹក​ថា​ក្រុម U20 ​កម្ពុជា​លេង​ពាន​រង្វាន់ AFC U20 CHAMPIONSHIP 2022 ​ខាង​លើ​ស្ថិត​នៅ​ពូល​ជាមួយ​ក្រុម ​សិង្ហបុរី ​លីបង់ ​និង​ម្ចាស់​ផ្ទះ​តាជីគីស្ថាន។ ​ការ​ប្រកួត​នោះ​ដែរ ​នឹង​យក​លេខ​១​តាម​បណ្ដា​ពូល​ឡើង​ដោយ​ស្វ័យ​ប្រវត្តិ​ចំនួន​១០​ក្រុម ​ហើយ​យក​លេខ​២​ល្អ​៥​ក្រុម​ផ្សេង​ទៀត​ឡើង​ទៅ​វគ្គ​បន្ដ៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT